Pokemon Go នាំ​មនុស្ស​២​នាក់​ហើយ​ទៅ​រក​សាកសព

Pokemon Go ហ្គេមដែលកំពុងពេញនិយមពាសពេញពិភពលោក បានធ្វើឲ្យមនុស្សជាច្រើនចេញដើរតាមផ្លូវ ដើម្បីស្វែងរកសត្វ Pokemon ជាច្រើនទៀត ក្នុងនោះបុរសម្នាក់ឈ្មោះ  ជាជនជាតិសាំងហ្គាពួរ បានប្រទះឃើញសាកសពមនុស្សម្នាក់ ក្នុងពេលកំពុងស្វែងរក Pokemon នៅក្បែរមាត់ទឹក ។

“ខ្ញុំកំពុងតែដើរលើផែសម្រាប់មនុស្សដើរ (jetty) ដោយរកជិតឃើញ Pokemon ទៅហើយ ស្រាប់តែឃើញមនុស្សគេនាំគ្នាមើលមកទឹកក្រោមផែ ខ្ញុំក៏អោនមើលតាមគេ រួចក៏ឃើញសាកសពមនុស្សម្នាក់ ” លោក Noor Azmi ថ្លែងដូចនេះ ក្នុងពេលដែលលោកកំពុងដើររក Pokemon នៅក្នុងសួន Woodlands Waterfront Park ។

លោកបានបង្ហាញអាការៈភ្ញាក់ផ្អើលជាខ្លាំងចំពោះរឿងនេះ ដោយលោកធ្លាប់តែអានព័ត៌មានថា មានគេលេងហ្គេមសុខៗត្រូវចោរប្លន់ និងជួបសាកសព តែក៏មិនធ្លាប់គិតថានឹងកើតឡើងនៅសាំងហ្គាពួរដែរ ចៃដន្យអីឥឡូវនេះលោកជួបប្រទះដោយខ្លួនឯងតែម្ដង ។

សូមបញ្ជាក់ថា នៅឯសហរដ្ឋអាមេរិក យុវតីវ័យ១៩ឆ្នាំម្នាក់ ក៏ប្រទះឃើញសាកសពមួយដែរ ក្នុងពេលកំពុងដើរស្វែងរក Pokemon ៕

ប្រភព៖ news.kqube


Related Posts