ប្រធានាធិបតី​ហ្វីលីពីន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​និង​ប៉ូលិស​ពាក់​ព័ន្ធ​គ្រឿងញៀន​ជិត​ ១០០​ នាក់​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កំពុងដឹកនាំយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនឥតស្រាកស្រាន្តនៅថ្ងៃអាទិត្យនេះ បានបញ្ចេញបញ្ជីឈ្មោះអ្នកនយោបាយ មន្ត្រីប៉ូលិស និងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលជួញដូរគ្រឿងញៀន ហើយពេលនេះឈ្មោះអ្នកទាំងអស់កំពុងស្ថិតក្នុងកណ្ដាប់ដៃដែកមរណៈហើយ។

បញ្ជីឈ្មោះរបស់លោក Duterte ត្រូវបានផ្សាយពេញប្រទេសទាំងមូល ហើយគាត់បានអានឈ្មោះម្តងមួយៗតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីយប់មិញ។ គាត់បាននិយាយថាបញ្ជីឈ្មោះនេះ ត្រូវបានអាប់ដែតដោយប៉ូលិសនិងទាហានផងដែរ។ (ចង់ដឹងបញ្ជីឈ្មោះទាំងអស់សូមចុចទីនេះ)

“ខ្ញុំបញ្ជាឲ្យធ្វើការអាប់ដែតនិងកែប្រែចុងក្រោយបំផុត ។ខ្ញុំជាអ្នកអានឈ្មោះទាំងអស់នេះហើយខ្ញុំក៏ជាអ្នកដោះស្រាយនិងទទួលខុសត្រូវលើរឿងនេះ”។ ឈ្មោះក្នុងបញ្ជីមិនត្រឹមតែធ្វើការស៊ើបអង្កេតលើករណីគ្រឿងញៀនប៉ុណ្ណេះទេតែថែមទាំងទាំងអាចចោទប្រកាន់ពីបទឧក្រិដ្ឋនិងអំពើពុករលួយទៀតផង” សម្ដីរបស់ Duterte។

សូមបញ្ជាក់ថាចាប់តាំងពីចូលកាន់ដំណែងមកមានអ្នកជួញដូរគ្រឿងញៀន៦២%បានសម្លាប់ដោយប្រតិបត្តិការប៉ូលិស២៩%ត្រូវបានសម្លាប់ដោយជនមិនស្គាល់មុខ(កងបង្ក្រាបពិសេស)ស្របពេល៩%ទៀត ជាជាសាកសពដែលរកឃើញក្រៅប្រព័ន្ធស៊ើបអង្កេត។

ប្រភព៖ news.kqube

 


Related Posts