អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​បារាំង រ​ឡា​ត​ភ្លាត់ស្នៀត​បាក់ជើង​អំឡុងពេល​សម្តែង​ថ្ងៃ​បើកឆាក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ Rio

អត្តពលិកផ្នែកកាយសម្ព័ន្ធសញ្ជាតិបារាំងម្នាក់ឈ្មោះ Samir Ait Said បានបាក់ស្មងជើងរបស់ខ្លួនដ៏ឈឺចុកចាប់ នៅពេលដែលលោកលោតរឡាតភ្លាត់ស្នៀត ក្នុងអំឡុងពេលសម្តែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល ។

បើតាមប្រភពព័ត៌មានឲ្យដឹង ជើងរបស់លោក Said បានបាក់បត់ជាពីរ ខណៈដែលលោកកំពុងព្យាយាមការរឡាតច្រើនតង់ ក្នុងអំឡុងពេលសម្តែងថ្ងៃបើកឆាកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ (៦ សីហា ២០១៦) ដែលធ្វើឲ្យអ្នកចូលរួមទស្សនារំជួលចិត្តជាខ្លាំង ។

គួរបញ្ជាក់ផងដែរថា លោក Samir Ait ធ្លាប់ទទួលបានមេដាយមាស កាលពីឆ្ នាំ២០១៣ និងមេដាយប្រាក់ កាលពីឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ European Championships ៕


Related Posts