រាជរដ្ឋាភិបាលកម្ពុជា​​គ្រោង​នឹង​សាង​សង​ស្ពាន​ឆ្លង​ទន្លេបាសាក់​​ស្រុក​ស្អាង​មួយ​បន្ថែម​ទៀត

ថ្លែងក្នុងពិធីចាក់ប៉េតុងតំណតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកថ្មី ស្រុកកោះធំ ប្រវែង៤១៥ម៉ែត្រនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងសាងសងស្ពានឆ្លងកាត់ទន្លេបាសាក់មួយទៀតក្នុងស្រុកស្អាង បន្ថែមពីស្ពានមិត្តភាពកម្ពុជា-ចិនព្រែកថ្មីនេះ ដើម្បីជួយសម្រួលជីវភាពនិងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ ស្ពានមិត្តភាពកម្ពុជា-ចិនព្រែកថ្មី ស្រុកកោះធំ មានប្រវែងសរុប៨២៤ម៉ែត្រហើយបានចាប់ផ្តើមសាងសងនៅថ្ងៃទី២៥ មិនា ឆ្នាំ២០១៣។

ប្រភព៖ news.kqube


Related Posts