Zlatan តែត​បញ្ចូលទីឲ្យ​ Man Utd លើក​ពាន FA Community Shield​

Manchester United ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Jose Mourinho បានលើកពាន FA Community Shield យប់មិញបន្ទាប់ពីយកឈ្នះ Leicester City ២-១។

ក្រោមក្រសែភ្នែកទស្សនិកជនជាច្រើនម៉ឺននាក់នៅ Wembley ក្រុម Man Utd គឺជាអ្នករកគ្រាប់បាល់បានមុន នៅនាទី ៣២ ធ្វើបានសម្រេចដោយខ្សែបម្រើ Lingard យ៉ាងណាក៏ដោយនៅនាទី៥២ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជើងឯកលីគកំពូលអង់គ្លេស Jamie Vardy ស៊ុតបញ្ចូលទីតាមស្មើបានវិញ។

ក្រុមទាំងពីរនៅតែបន្តវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៨២ Zlatan Ibrahimovic ក្លាយជាវីរបុរស តែតបញ្ចូលទីជួយឲ្យ Manchester United ឈ្នះពាន FA Community Shield ជាលើកទី២១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕

ប្រភព៖ news.sabay


Zlatan តែត​បញ្ចូលទីឲ្យ​ Man Utd លើក​ពាន FA Community Shield​

កីឡាករ​វ័យក្មេង​របស់​ Leicester ​អូស​បាល់​ចេញ​ពី​ដី​ខ្លួនឯង​ទៅ​សុត​បញ្ចូល​ទី​ Barcelona​ យ៉ាង​អស្ចារ្យ​

Zlatan តែត​បញ្ចូលទីឲ្យ​ Man Utd លើក​ពាន FA Community Shield​

ម៉ាអេម! Facebook បញ្ចូល​ Filter ទង់ជាតិ​ខ្មែរ​ អបអរ​កីឡា​អូឡាំពិក