ស្ពាន​កោះធំ​ប្រវែង​ជិត​១គ.ម​​​ចាក់​ភ្ជាប់​នៅ​ព្រឹក​នេះ​នឹង​សាងសង់​ហើយ​នៅ​ចុង​ឆ្នាំ​២០១៦

កណ្តាល៖ ស្ពានមិត្តភាព កម្ពុជា-ចិន ស្រុកកោះធំ(ឆ្លងកាត់ទន្លេបាសាក់) ដែលមានបានធ្វើពិធីចាក់បេតុងតភ្ជាប់ប្រវែង ៤១៥ ម៉ែត្រនៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៦នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ។

បើយោតាមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា ស្ពានកោះធំថ្មីនេះមានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប១៩,៣៩ លានដុល្លារ អាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណជា២,៨លានដុល្លារអាមេរិក។

ស្ពានមានទីតាំងចាប់ពីត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ តភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវស្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ស្ពានថ្មីនេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋ គិតមកដល់ពេលនេះចិនបានកសាងស្ពានធំៗបែបនេះចំនួន៧ដល់កម្ពុជា ក្នុងនោះមានស្ពានចំនួន៦ហើយបានដាក់ឲ្យប្រើប្រាស់៕

ប្រភព៖ news.kqube


Related Posts