កីឡាករ​លេខ​១​លើ​លោក​ Djokovic ​​ស្រក់​ទឹក​ភ្នែក​ ក្រោយ​ធ្លាក់​ជុំ​ទី​១​​នៅ​អូឡាំពិក

កីឡាករវាយកូនបាល់សញ្ជាតិសែបវ័យ២៩ឆ្នាំ Novak Djokovic ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១លើពិភពលោកបច្ចុប្បន្ន បានបង្ហូរទឹកភ្នែកទាំងភាពឈឺចាប់ ក្រោយធ្លាក់ពីព្រឹត្តិការណ៍អូឡាំពិកត្រឹមជុំទី១ លើវិញ្ញាសាវាយទោលបុរសព្រឹកមិញនេះ ដោយចាញ់កីឡាករអាហ្សង់ទីន Juan Martin del Potro វ័យ២៧ឆ្នាំ លទ្ធផល ៧-៦ (៤) និង ៧-៦ (២)។

Djokovic ធ្លាប់ឈ្នះពាន Grand Slams សរុប១២ពាន និងឈ្នះពាន ATP Tour ស្ទើរតែរាប់ភ្លេច ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍អូឡាំពិក រូបគេមិនដែលឈ្នះមេដាយមាសទេ ដោយបានត្រឹមមេដាយសំរឹទ្ធិម្ដងលើវិញ្ញាសាវាយទោលបុរស កាលអូឡាំពិក២០០៨ នៅទីក្រុងប៉េកាំង ប្រទេសចិន៕

ប្រភព៖ news.sabay


Related Posts