ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)

6 Videos


ក្រោយពី ទេព បូព្រឹក្ស របូតឱកាសពីកម្មវិធី I Am a Singer Cambodia ទៅ ផន ស្រីខួច បានចូលខ្លួនមកដើម្បីប្រកួតប្រជែងម្ដង ។ ក្នុងការបង្ហាញខ្លួនមកប្រកួតប្រជែងក្នុងនាមជាតារាលំដាប់អាជីពនេះ ផន ស្រីខួច បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះតែនាងឡើងបង្ហាញសមត្ថភាពបានយ៉ាងល្អ ជាមួយនឹងការកែច្នៃបទមួយមកជាចង្វាក់រ៉ក់ថ្មីមួយបែបផ្សេងទៀត ។

ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)

ក្នុងការបង្ហាញសមត្ថភាពនៅជុំទី II សប្ដាហ៍ទី ៣ ក្នុងកម្មវិធី I Am a Singer Cambodia តាមរយៈបទ «អស្ចារ្យណាស់មែនទេ?» ផន ស្រីខួច ទទួលបានសំឡេងគាំទ្រយ៉ាងកងរំពងពីទស្សនិកជនព្រោះតែនាងបញ្ចេញសមត្ថភាពបានយ៉ាងល្អជាមួយសំឡេងខ្ពស់បែបរ៉ក់ ពីរោះស្ទើរមិនគួរឱ្យជឿ ។

ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)

មហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់បេក្ខនារីរូបនេះ ប៉ុន្តែមិនទាន់ដឹងថា នាងនឹងឈានដល់វគ្គណានៃកម្មវិធីនោះឡើយ ខណៈដែលដៃគូប្រកួតក៏សុទ្ធស៊ឹងជាអ្នកដែលមានសមត្ថភាពខ្លាំងៗមិនធម្មតាដែរនោះ ។

ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)

ងាកមកការចរាចរណ៍បទចម្រៀងរបស់ ផន ស្រីខួច វិញឃើញថា មួយរយៈនេះនាងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ Original Song របស់នាង ជាពិសេសគឺបទ «Hey Boy» ដែលបទនេះមានភាពច្នៃប្រឌិតប្លែក ទាំង សាច់ភ្លេង និង ការសម្ដែង រហូតអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាតែម្ដង ៕ ភូមិន្ទ

ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)

**សូមទស្សនាវីដេអូខាងក្រោម៖

ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)ផន ស្រី​ខួច ចេញមុខ​ក្នុង I Am a Singer Cambodia ភ្លាម ទទួល​ការចាប់អារម្មណ៍​ភ្លែត (​មាន​វីដេអូ​)