DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​

6 Videos


តារាចម្រៀង ចាន់ សំណាង ហៅ ឌីជេ ក្ដិប រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយសារតែការងារមនុស្សធម៌របស់លោកទទួលបានជោគជ័យបើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ។ ហើយអ្វីដែលរឹតតែពិសេសនោះគឺលោកទទួលបានភាពភ្ញាក់ផ្អើលពីកញ្ញា មាស សុខសោភា ដែលធ្វើខួបកំណើតឱ្យលោកក្នុងរាត្រីមនុស្សធម៌នោះតែម្ដង ។

DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​

លោក ចាន់ សំណាង បានបង្ហាញប្រាប់ពីអារម្មណ៍រំភើបក្នុងគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា «រាត្រីមនុស្សធម៌ ទទួលបានជោគជ័យទាំងក្រោមតំណក់ទឹកភ្លៀង អរគុណសប្បុរសទាំងអស់ដែលបានចូលរួមទាំងមេឃភ្លៀង នេះបង្ហាញឲ្យឃើញពីទឹកចិត្តមេត្តាធម៌អាណិតស្រឡាញ់ដល់ក្មេងៗកំព្រារបស់សប្បុរសទាំងអស់😊អរគុណក្រុមការងារទាំងអស់ អរគុណហ្វារពន្លឺសិល្បៈ អរគុណបងសុធាម្ចាស់ #‎ភោជនីយដ្ឋានម្ហូប‬ អរគុណបងប្អូនសិល្បករ សិល្បការិនីទាំងអស់សម្រាប់ការចូលរួម ។ ទឹកភ្នែកខ្ញុំស្រក់មកដោយក្ដីរំភើប អរគុណកញ្ញា មាស សុខសោភា ដែលតែងតែចងចាំថ្ងៃខួបកំណើតខ្ញុំ ហើយបានធ្វើឲ្យខ្ញុំរំភើបរកអ្វីថ្លែងមិនបានក្នុងរាត្រីមនុស្សធម៌ ខ្ញុំគ្មានអ្វីក្រៅពីពាក្យថាអរគុណ អរគុណ អរគុណគ្រប់យ៉ាង អរគុណបងប្អូនទាំងអស់ សូមទទួលបាននូវស្នាមញញឹម សុភមង្គល និងជោគជ័យក្នុងជីវិតគ្រប់ៗគ្នា។ ដោយក្ដីគោរពពីខ្ញុំបាទ ចាន់ សំណាង»

DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​

គួរបញ្ជាក់ថា កម្មវិធី «រាត្រីមនុស្សធម៌» ដែលលោក ចាន់ សំណាង បានរៀបចំឡើងនេះគឺប្រព្រឹត្តិទៅកាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦ នេះ នៅលើទឹកដីខេត្តសៀមរាប ដោយមានសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួម ដូចជាកញ្ញា មាស សុខសោភា លោក យឹង យន ជាដើម ។ ហើយថវិកាដែលរកបានពីការលក់សំបុត្រក្នុងកម្មវិធីនេះគឺយកទៅជួយដល់ក្មេងៗកំព្រាផងដែរ ៕ ភូមិន្ទ

DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​DJ Kdep ស្រក់​ទឹកភ្នែក​ជាមួយ​កម្មវិធី​មនុស្សធម៌​