ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

ស្ត្រី​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បុរីកីឡា​ម្នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មករា ចាប់​ខ្លួន​នាំ​ទៅ​អធិការ​ខណ្ឌ ខណៈ​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ​១០នាក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ សីហា។

ស្ត្រី​សកម្មជន​ដីធ្លី​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​អ្នកស្រី សរ ស៊ន ហើយ​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទៅ​អប់រំ​ចំនួន​៥​ដង​ហើយ បន្ទាប់​ពី​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិ​ មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មួយ​រូប ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ប៉ុន្តែ​ក្រោយ​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ពលរដ្ឋ​សកម្មជន​ដីធ្លី​ដែល​តែង​តែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ បាន​រួម​បញ្ជូល​នឹង​ការ​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​លោក កែម ឡី ផង។

ក្នុង​ពេល​ចាប់​ខ្លួន​អ្នកស្រី សរ ស៊ន គឺ​សមត្ថកិច្ច​បាន​ចុះ​មក​រារាំង​​ស្ត្រី​សកម្មជន​ដីធ្លី ប្រមាណ​១០នាក់ ហើយ​ក៏​​ប្រតាយ​ប្រតប់​គ្នា នឹង​ហែក​រូប​បណ្ឌិត កែម ឡី ដែល​ពួកគេ​បាន​កាន់​ក្នុង​ដៃ ដើរ​សំដៅ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។