​អ្នកឈ្នះ​ការប្រកួត​ល្បងប្រាជ្ញា​ ​គណិតវិទ្យា ម៉េង​លី ជេ​. គួច ពូកែ​គិត​លេខ​រហ័ស​ហួស​ពី​ការ​ស្មាន និពន្ធដោយ : ថ្មីៗ       August-08-2016, 11:41 am         122

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​អ្នកឈ្នះ​ការប្រកួត​ល្បងប្រាជ្ញា​ ​គណិតវិទ្យា ម៉េង​លី ជេ​. គួច ពូកែ​គិត​លេខ​រហ័ស​ហួស​ពី​ការ​ស្មាន​នៅក្នុង​ការប្រកួត​ល្បងប្រាជ្ញា​គណិតវិទ្យា ម៉េង​លី ជេ​. គួច លើក​ទី​៣ នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ គណៈមេប្រយោគ​ជា​គ្រូបង្រៀន​គណិតវិទ្យា​ចំនួន​១៦​រូប​បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល និង​រំភើប​ចំពោះ​បេក្ខជន​ជ័យលាភី​ចំនួន​០៣​រូប ដែលមាន​ការ​គណនា​ត​ម្លៃ​លេខ និង​ការគិត​បាន​រហ័ស និង​ត្រឹមត្រូវ​ជាងគេ​រហូតដល់​វគ្គ​ចុងក្រោយ​នៅ​ចំពោះមុខ​បេក្ខជន​ប្រកួត​ជាច្រើន​រយ​នាក់ និង​អ្នកចូលរួម​គាំទ្រ​ជា​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​យ៉ាងច្រើន​កុះករ​។​

​ការប្រកួត​ត្រូវបានធ្វើ​ឡើងជា​០២​វគ្គ និង​ជាច្រើន​ដំណាក់កាល​ទៅលើ​វិញ្ញាសា​លំ​ហាត់សរសេរ លំ​ហាត់​សួរ​ឆ្លើយ​ភ្លាមៗ និង​ការ​ល្បងប្រាជ្ញា​គណិត​ផ្ទាល់មាត់​នៅលើ​ឆាក​ប្រកួត​ដើម្បី​ជម្រុះ​រក​សិស្ស​ថ្នាក់​ទី​៤ ដល់ទី​១២ ដែល​ពូកែ​ជាងគេ ហើយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​បេក្ខជន​ពូកែ​ដាច់​គេ​ចំនួន​០៣​រូប ក្នុងនោះ​ជ័យលាភី​លេខ​១ បាន​ទៅលើ​យុវ​សិស្ស រាត់ កំរង​វីរៈ​យុត្ត លេខ​២ បាន​ទៅលើ​យុវ​សិស្ស ហេង វិជ្ជា និង​លេខ​៣ បាន​ទៅលើ​យុវ​សិស្ស រៀម ចន្ទ​សុវត្ថិ ដែល​បានធ្វើឱ្យ​គណៈមេប្រយោគ និង​អ្នកចូលរួម​គាំទ្រ​កម្មវិធី​មានការ​ពេញចិត្ត និង​អត់ទ្រាំ​កោតសរសើរ​មិនបាន​ទៅលើ​សមត្ថភាព​ក្នុងការ​គណនា និង​វៃឆ្លាត​ក្នុង​ការគិត​បាន​យ៉ាង​លឿន​បំផុត​ហួស​ពី​ការកំណត់​ទុក​របស់​មេ​ប្រយោគ ហើយ​ត្រូវបាន​ជ្រើសរើស​ជា​អ្នកឈ្នះ​ពានរង្វាន់ និង​ទទួល​នូវ​អាហារូបករណ៍​ពេញ​មួយឆ្នាំ​សិក្សា​ពី​សាលារៀន អន្តរទ្វីប អាមេរិកាំង​។​

​អ្នកឈ្នះ​ការប្រកួត​ល្បងប្រាជ្ញា​ ​គណិតវិទ្យា ម៉េង​លី ជេ​. គួច ពូកែ​គិត​លេខ​រហ័ស​ហួស​ពី​ការ​ស្មាន និពន្ធដោយ : ថ្មីៗ       August-08-2016,  11:41 am         122

​លោកស្រី ឡា សុភៈ នាយក​ចាងហ្វាង​សាលា​បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា ការប្រកួត​ល្បងប្រាជ្ញា​គណិតវិទ្យា ម៉េង​លី ជេ​. គួច នេះ​ត្រូវបាន​រៀបចំឡើង​០២​ដង​រួចមកហើយ​ក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ ហើយ​នេះ​ជា​លើក​ទី​៣ ដែល​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ចូលចិត្ត និង​ឧស្សាហ៍​ព្យាយាម​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​លើ​មុខវិជ្ជា​គណិតវិទ្យា បង្កើន​ប្រាជ្ញា​ឆ្លាត​វៃ​ក្នុងការ​គណនា​តម្លៃ​លេខ ភាពរហ័សរហួន​និង​វៃឆ្លាត​ក្នុង​ការគិត ចេះ​ប្រើ​គំនិត​គិត​និង​វិភាគ​ហេតុផល​តាមបែប​វិទ្យាសាស្ត្រ បង្កើន​ការច្នៃប្រឌិត​ខ្ពស់ ចេះ​បត់បែន​តាម​កាលៈទេសៈរ​ហ័ស​ទាន់ពេល និង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​ការប្រកួត ជាពិសេស​គឺ​បង្កើន​នូវ​សមត្ថភាព​ល្បងប្រាជ្ញា​ដល់​សិស្សានុសិស្ស ដើម្បី​មានឱកាស​ចូលរួម​ប្រកួតប្រជែង​គណិតវិទ្យា​ថ្នាក់ជាតិ និង​ជា​លក្ខណៈ​អន្តរជាតិ​ប្រកបដោយ​ទំនុកចិត្ត​៕

​អ្នកឈ្នះ​ការប្រកួត​ល្បងប្រាជ្ញា​ ​គណិតវិទ្យា ម៉េង​លី ជេ​. គួច ពូកែ​គិត​លេខ​រហ័ស​ហួស​ពី​ការ​ស្មាន និពន្ធដោយ : ថ្មីៗ       August-08-2016,  11:41 am         122

​(អត្ថបទសាលា) ​
​    ​