ទម្លាប់​ចូល​គេង​ទាំង​សក់​សើម គឺ​ជា​រឿង​មិន​គួរ​ធ្វើ

មនុស្សមួយចំនួនគិតថា ការទទួលទានដំណេកទាំងសក់សើមមិនមានផលប៉ះពាល់អ្វីឡើយ។ ប៉ុន្តែការគិតនេះពិតជាខុស ព្រោះទម្លាប់មួយនេះអាចបង្កជាបញ្ហាដល់សុខភាពនៅពេលក្រោយ។ ខាងក្រោមនេះគឺជាផលប៉ះពាល់ទាំង៣យ៉ាង ដែលអាចកើតមានដោយសារតែទទួលទានដំណេកទាំងសក់សើម៖

ទម្លាប់​ចូល​គេង​ទាំង​សក់​សើម គឺ​ជា​រឿង​មិន​គួរ​ធ្វើ

១. បង្កជាការឈឺក្បាល

ពេលគេង សីតុណ្ហភាពមនុស្សតែងតែកើនឡើង។ ប្រសិនបើសក់អ្នកសើម ហើយថែមទាំងរុំដោយកន្សែងផងនោះ នឹងធ្វើឱ្យសំណើមនៅលើក្បាលចាប់ផ្តើមកើនសីតុណ្ហភាព ជាហេតុបង្កឱ្យឈឺក្បាល។

២. បង្កជាបាក់តេរី

ខ្នើយកើយគឺជាប្រភពនៃបាក់តេរី ព្រោះវាតែងតែស្រូបយកជាតិញើស កោសិកាស្បែកដែលងាប់ និងជាតិប្រេងពីក្នុងខ្លួន។ សក់សើមបន្សល់សំណើមលើខ្នើយ ហើយខ្នើយក៏ក្លាយជាប្រភពនៃការវិវឌ្ឍន៍បាក់តេរី។

៣. ធ្វើឱ្យសក់ខូច

សក់ងាយនឹងខូចណាស់ ហើយវាក៏កាន់តែឆាប់ខូចទៀតនៅពេលដែលវាសើម។ ដូច្នេះហើយបានជាយើងត្រូវបញ្ឈប់ទម្លាប់នៃការគេងជាមួយនឹងសក់សើម។

ប្រភព ៖ mohameas

  • ទម្លាប់​ចូល​គេង​ទាំង​សក់​សើម គឺ​ជា​រឿង​មិន​គួរ​ធ្វើ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ចំនេះដឹង
Tags: