តំបន់​អភិរក្ស​ព្រែក​ចុង​តា​គង់​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​មាន​បទ​ស្មើ​ស​ដាក់រ​បាំងសាច់​អួន​​ក្រឡា​ញឹក​៨​របាំង​ជលផល​ខ្ជិល​បង្ក្រាប សូម​ដាក់​អ្នក​សកម្ម​វិញ​មក​!!

​ខេត្តកំពង់ឆ្នាំង​៖ បទល្មើស​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ចំនួន​៨​របាំង​វែងៗ​ផ្ជិ​ត​ព្រែក​ចុង​តា​គង់​​ជា​តំបន់​អភិរក្ស​ពូជ​ត្រី ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា ឃើញ​ដាក់​យូរថ្ងៃ​មកហើយ​មិនឃើញ​សមត្ថកិច្ច​ជំនាញ​ការពារ​តំបន់​អភិរក្ស​ចុះបង្ក្រាប​ឡើយ ដែលជា​រឿង​គេ​សង្ស័យថា​បាន​ឃុបឃិត​ជាមួយ​ជនល្មើស​ដើម្បី​……!!​។​

នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦ ក្រោយពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក អ្នកកា​
​យើង​១​ក្រុម​បាន​ចុះ​ដល់​ចំណុច​ខាងលើនេះ និង​បានឃើញរ​បាំងសាច់​អួន​ក្រឡា​ញឹក​វែងៗ​ចំ នួន​៨​របាំង​ដាក់​រាយ​ផ្ជិ​ត​ព្រែក ចាប់ពី​ក្បាល​ព្រែក​បណ្តាក់​គ្នា​រហូតដល់​ចុង​ព្រែក​តែម្តង នៅក្នុង​ព្រែក​ចុង​តា​គង់ ជា​កន្លែង​អភិរក្ស​ពូជ​ត្រី ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។ គេ​អោយដឹងថា​របាំង​ខុសច្បាប់​នេះ​ជនល្មើស​បានដាក់​យូរថ្ងៃ​មកហើយ គឺ​ត្រី​ដែល​ត្រូវ​ចូល​ពង​កូន​នៅក្នុង​ព្រែក​និង​ព្រៃរនាម​ក្នុង​តំបន់​អភិរក្ស​នេះ មិនអាច​គេច​រួច​ពីរ​បាំងសាច់​អួន​ទាំង​៨​ខ្សែ​បិត​ផ្ជិ​ត​ព្រែក​នេះឡើយ​។​នៅក្នុងពេល​ក្រុម​អ្នកយកព័ត៌មាន​យើង​កំពុង​ថត​ប្តិ​ត​យក​រូបភាព​បទល្មើស​នេះ យើង​ក៏​ឃើញ​មាន​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​ជិះ​គ្នា​២​នាក់​របស់​ជនល្មើស​ជា​ម្ចាស់​របាំង បាន​បើក​មក​ក្រវែល​មើល​ក្រុមអ្នកកាសែត​យើង ហើយក៏​បើក​ទៅវិញ​បាត់​។

​តាម​ការពិនិត្យ​ជាក់ស្តែងរ​បាំងសាច់​អួន​ដែល​បានដាក់​បិត​ផ្ជិ​ត​ព្រែក​ទាំងនេះ​មាន​ក្រឡា​កន្លះ​ហ៊ុន សូម្បីតែ​យក​ចុង​ប៉ិច​មកចាក់​ចូលក្នុង​ក្រឡា​សាច់​អួន​ក៏​ចាក់​មិន​ចូល​ដែល មានន័យថា​គឺ​កូន​ត្រី​ប៉ុនៗ​ប៉ិច​ក៏​រត់​មិន​រួច​ដែរ ករណីនេះ​ប្រជាពលរដ្ឋ​បាន​និយាយថា បទល្មើស​នេះ​កើតមាន​ជា​រៀងរាល់ឆ្នាំ​ទាំង​ក្នុង​រដូវ​បិត​នេសាទ និង​ទាំង​រដូវ​បើក​នេសាទ ហើយ​ជនល្មើស​មានមុខ​ដដែលៗ ជា​អ្នកស្រុក​នៅក្នុង​ស្រុក​បរិ​បូ​ណ៌ ដែល​មន្ត្រីជលផល​ក្នុង​សង្កាត់​នេសាទ​បរិបូណ៌ និង​មន្ត្រី​ការពារ​តំបន់​អភិរក្ស​នេះ សុទ្ធតែ​បានដឹង និង​ស្គាល់​គ្រប់ៗ​គ្នា ប៉ុន្តែ​មិនឃើញ​បង្ក្រាប​ចាប់​ជនល្មើស​នោះបាន យកមក​ផ្តន្ទាទោស​តាមច្បាប់​ម្តងណា​ឡើយ ដូច្នេះ​ទើប​មាន​បទល្មើស​បង្ក្រាប​មិនចេះ​អស់ មិនចេះចប់​ឡើយ គឺ​គេ​បង្ក្រាប​តែ​អ្នក​អត់អោយ​លុយ​គេ​តែប៉ុណ្ណោះ​។​

​ទាក់ទង​និង​បទល្មើស​នៅ​ចំណុច​ខាងលើនេះ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦​នេះ លោក កង ចាន់​ដា​រិ​ន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូណ៌ បានអោយដឹងថា នៅ​ចំណុច​នេះ​កាលពី​ថ្ងៃទី​០៦ ខែសីហា សមត្ថកិច្ច​លោក​ទើបតែ​ចុះបង្ក្រាប​សោះ គឺ​បើ​មាន​ទៀត​មែន​គឺ​ប​ង្ក្រា​
​ប​ពេលព្រឹក​កើ​ពេល​ល្ងាច​វិញ​តែម្តង រឿងនេះ​លោក​នឹង​ចុះបង្ក្រាប​ទៀត​។​

​រឿងនេះ​ប្រជាពលរដ្ឋ​សំណូមពរ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​មេត្តា​ចុះ​​មក​ពិនិត្យមើល​ការងារ​របស់​មន្ត្រី​ជំនាញ​លោក​ផង បើ​ពួកគេ​ខ្ជិល​បែបនេះ​គួរតែ​ដាក់​អ្នក​សកម្ម​​មក​ធ្វើ​ការងារ​ជំនួស​វិញ​ព្រោះ​បទល្មើស​មាន​ច្រើនណាស់ បើ​មិន​ដូច្នោះ​ទេ​ធនធាន​ជលផល​ជាតិ​ពិតជា​រលាយ​អស់​ដោយសារតែ​មន្ត្រី​អសកម្ម​ទាំងនេះ​មិនខានឡើយ​៕ ( ឈៀង ថា​រិ​ទ្ធ )

08b1 08b2 08b3 08b4