ផលិតកម្ម​មហា​ហង្ស​ ងាក​មក​ផលិត​ភាពយន្ត​​ដកស្រង់​ពី​ប្រលោម លោក

រឿង​ប្រលោម​លោក “បំភ្លេច​មិន​បាន” របស់​អ្នកស្រី ប៉ាល់ វណ្ណរីរក្ស ដែល​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះមួយ​រូប ពេល​នេះ​ត្រូវ​បាន​ផលិតកម្ម​មហា​ហង្ស​បាន​​​សម្រេច​យក​មក​ផលិត​ជា​ខ្សែ​ភាពយន្ត​។

 

ផលិតកម្ម​មហា​ហង្ស​ ងាក​មក​ផលិត​ភាពយន្ត​​ដកស្រង់​ពី​ប្រលោម លោក

 

ក្នុង​ឱកាស​ក្រុងពាលី​ព្រឹកមិញ អ៊ិន សុភិន បាន​ឲ្យ​ដឹង​ថា ​ឥឡូវ​នេះ​ក្រុម​ការងារ​របស់​លោក​បាន​ងាក​មក​ចាប់​អារម្មណ៍​ផលិត​ភាពយន្ត ​ដែល​ដកស្រង់​ចេញ​ពី​រឿង​​ប្រលោម​លោក​ដូចជា​រឿង “បំភ្លេច​មិន​បាន” នេះ​ជា​ដើម ដែល​​​​ប្រលោមលោក​នោះ​ជា​​រឿង​​មាន​ឈ្មោះ​ល្បី​​ល្បាញ​កាលពី​អំឡុង​ឆ្នាំ ៩០ បែប​មនោសញ្ចេតនា និង​មាន​ឈុត​ឆាក​ដែល​បង្ហាញ​ពី​ជីវិត​នៅ​តាម​ព្រំដែន ហើយ​នោះ ជា​មូលហេតុ ដែល​លោក​សម្រេច​យក​ប្រលោម​លោក​មួយ​នេះ មក​ធ្វើ​ជា​ភាពយន្ត។

 

ព្រម​ជាមួយ​គ្នា​អ្នក​និពន្ធ​រឿង​កវី ប៉ាល់ វណ្ណរីរក្ស បាន​បង្ហើប​ចំណុច​មួយ​ថា​ការ​យក​រឿង​បែប​ប្រលោមលោក​មក​ថត​ជា​ខ្សែ​ភាពយន្ត​មាន​ភាព​លំបាក​ខ្លាំង ព្រោះ​ប្រលោមលោក គឺ​អ្នក​និពន្ធ​បង្កើត​ឡើង​ដោយ​ភាព​ស្រមើស្រមៃ និង​បង្កប់​មនោសញ្ចេតនា​អាច​ឲ្យ​អ្នក​អាន​ជក់ចិត្ត។ តែ​ពេល​ផលិត​ជា​កុន​ពេល​ខ្លះ​ទាល់តែ​តួ​សម្ដែង​លេង​ឲ្យ​ដល់​សាច់​រឿង​ទើប​អាច​ធ្វើឲ្យ​អ្នក​មើល​ចូល​តួ​តាម​បាន។

 

ផលិតកម្ម​មហា​ហង្ស​ ងាក​មក​ផលិត​ភាពយន្ត​​ដកស្រង់​ពី​ប្រលោម លោក

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​បាន​បន្ថែម​ថា​ ខាង​ផលិតកម្ម​បាន​កំពុង​នឹង​ចរចា​រឿង​ប្រលោមលោក​បែប​យុវវ័យ​សម័យ​ថ្មី ហើយ​បើ​ត្រូវ​គ្នា​ នឹង​អាច​ផលិត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ។ បន្ថែម​ពី​លើ​នេះ​ ម្ចាស់​ផលិតកម្ម​ខាង​លើ​ ក៏​បាន​បញ្ជាក់​ថាកន្លង​មក​មហា​ហង្ស​ ​ធ្លាប់​ផលិត​រឿង​ដែល​ដកស្រង់​ចេញ​ពី​ប្រលោមលោក​ ហើយ​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ច្រើន ពី​សំណាក់​អ្នក​ទស្សនា។

 

ម្ចាស់​ផលិតកម្មបាន​​បន្តថា ​​ខ្សែ​ភាពយន្ត​បែប​ប្រលោមលោក​ខាង​លើ ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ ២០១៦ នេះ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ព្រម​នឹង​ចំណាយ​ទុន​ជាង ១០ ម៉ឺន​ដុលា្លរ ក្នុង​នោះ មាន​៥០​ភាគ៕

 

អត្ថបទ៖ទ្រី រ៉ាវី