អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

វត្តមានដ៏កម្ររបស់ព្រះចៅអធិរាជជប៉ុន Akihito នឹងបង្ហាញខ្លួនក្នុងការផ្សាយសំឡេងនៃវិទ្យុជាតិនាថ្ងៃច័ន្ទនេះ ខណៈដែលមូលហេតុចម្បងនៃវត្តមានលើកនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងទេ តែមនុស្សជាច្រើនគិតទុកថា អធិរាជវ័យ៨២វស្សារូបនេះ អាចនឹងប្រកាសលាលែងតំណែងជាអធិរាជ ក្នុងការផ្សាយសំឡេងលើកនេះ ។

អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

ទោះបីជាការដាក់រាជ្យលើកនេះមិនត្រូវបានគេបញ្ជាក់ឲ្យដឹងមែន តែអធិរាជ Akihito ធ្លាប់មានចិត្តចង់ដាក់រាជ្យយូរណាស់មកហើយ ហើយបើសិនជាវាដូចការគិតទុក របស់មនុស្សជាច្រើនមែននោះ វាជាលើកដំបូងហើយ ដែលមានព្រះចៅអធិរាជជប៉ុនប្រកាសដាក់រាជ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ ។

ដូចដែលមនុស្សជាច្រើនធ្លាប់ឃើញហើយ ស្ដេច Pope Benedict XVI និងព្រះមហាក្សត្រិយានីនៃប្រទេសហុល្លង់ Beatrix ធ្លាប់បានដាក់រាជ្យនោះ ផ្ទុយទៅវិញរដ្ឋធម្មនុញ្ញជប៉ុនក្រោយសង្គ្រាម មិនអនុញ្ញាតឲ្យស្ដេចដាក់រាជ្យទេ ពោលគឺត្រូវស្ថិតក្នុងអំណាចរបស់ដល់សោយទិវង្គត តែក្នុងករណីដែលស្ដេចបាត់បង់សមត្ថភាពដើម្បីស្ថិតក្នុងតំណែងនេះ ព្រះរាជបុត្រានឹងត្រូវឡើងកាន់តំណែងបន្ត ។

ការកែប្រែទាំងឡាយនៃច្បាប់សម្រាប់គ្រួសារអធិរាជ គឺត្រូវការការអនុម័តពីរដ្ឋសភាជាតិ ដែលអធិរាជ Akihito នេះ គឺជាក្សត្រទី១២៥នៃរាជវង្សហើយ ដោយវាជាខ្សែរាជវង្សដែលមិនធ្លាប់ដួលរលំសោះ ក្នុងរយៈពេល១៤សតវត្ស ដោយឡែកភ្នាក់ងារនៃគ្រួសារអធិរាជ ហៅកាត់ថា IHA បានបដិសេធ មិនធ្វើការបកស្រាយចំពោះការផ្សាយសំឡេងរបស់អធិរាជទេ ។

កូនប្រុសច្បងរបស់អធិរាជ រាជបុត្រា Naruhito ស្ថិតក្នុងព្រះជន្ម៥៦ព្រះវស្សា គឺជាអ្នកដែលត្រូវបន្តវេនលើរាជបល្ល័ង្ក Chrysanthemum ក្នុងតំណែងជាអធិរាជនេះ ដោយទ្រង់បានចាប់ផ្ដើមកាន់កាប់ការងាររបស់ព្រះបិតាទ្រង់ម្ដងបន្តិចហើយ ។

កាលពីខែឧសភាឆ្នាំនេះ ភ្នាក់ងារ IHA បានប្រកាសថា អធិរាជ Akihito និងម្ចាស់ក្សត្រី Michiko ដែលស្ថិតក្នុងព្រះជន្ម៨១វស្សានោះ ត្រូវកាត់បន្ថយការបង្ហាញខ្លួនជាសាធារណហើយ ព្រោះវ័យកាន់តែជរា ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់អធិរាជ Akihito បានធ្លាក់ចុះជាខ្លាំង ដោយទ្រង់ឆ្លងកាត់ការវះកាត់បេះដូង ក៏ដូចជាការព្យាបាលជំងឺមហារីកជាដើម ៕
អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

 

អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

 

អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ

ប្រែសម្រួ៖ kqube

ប្រភព៖ CNN

  • អធិរាជ​នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​១៤​សតវត្ស អាច​នឹង​ប្រកាស​ដាក់រាជ្យ​នៅ​ថ្ងៃ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: