យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​

6 Videos


ក្រោយពីអាក់ខានក្នុងការចេញបទថ្មីមួយរយៈធំកន្លងមកនេះ ពេលនេះតារាចម្រៀងសំនៀងស្អកតែពីរោះរណ្ដំចិត្ត យក់ ឋិតរដ្ឋា បានប្រកាសត្រៀមចេញបទថ្មីដែលជាបទ Original Song បំពេញតាមការសំណូមពរដ៏ទទូចពីមហាជនហើយ ។ តារាស្រីសម្រស់ទ្រលុកទ្រលន់រូបនេះ ត្រៀមនឹងចេញAlbum Solo ដែលមានចម្រៀងចំនួន ១០ បទ សម្រាប់ពញ្ញាក់អារម្មណ៍មហាជនដែលបទទាំងនោះសុទ្ធស៊ឹងជាបទមនោសញ្ចេតនា ស្នេហាខូចចិត្ត ឆ្លើយតបទៅនឹងការពេញនិយមសម្រាប់មិត្តៗយុវវ័យសព្វថ្ងៃនេះ ។

យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​

អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញប្រាប់មហាជនដោយភ្ជាប់មកជាមួយចំណងជើងបទចម្រៀងដែលត្រៀមចេញលក់ទាំងនោះឱ្យដឹងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមថា «សួស្តីថ្ងៃចុងសប្តាហ៍ណា ! ជិតចេញលក់ហើយ My solo Album នាងខ្ញុំសង្ឃឹមថានឹងគាំទ្រCD Original ទាំងអស់គ្នាណា !»

យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​

ទោះបីជាអ្នកនាង យក់ ឋិតរដ្ឋា ឃ្លាតឆ្ងាយពីវិស័យចម្រៀងមួយរយៈដោយសំងំសាងជីវិតគ្រួសាររហូតទទួលបានកូនប្រុសពីររូបជាចំណងដៃ ហើយរូបសម្រស់ក៏មិនសូវទាក់ទាញដូចពេលមុនក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រ និង ស្រឡាញ់ចូលចិត្តពីមហាជននៅតែខ្លាំងមិនធម្មតា ។

យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​

ហើយការប្រកាសចេញបទថ្មីជា Album Solo ម្នាក់ឯងនេះ គឺជាការពញ្ញាក់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដែលមតិជាច្រើនបានលើកឡើងថា យក់ ឋិតរដ្ឋា ពិតជាអាចទាញយកប្រជាប្រិយភាពដល់កម្រិតកំពូលសារជាថ្មីមិនខាន ព្រោះតែទឹកដមសំឡេងអ្នកនាងនៅតែខ្លាំង ស្របពេលដែលអ្នកនាងក៏ពូកែលេងខ្លួនប្លែកៗមិនចាញ់តារាវ័យក្មេងស្រករក្រោយប៉ុន្មាននោះឡើយ ៕ ភូមិន្ទ

យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​យក់ ឋិ​ត​រដ្ឋា បញ្ចេញ​ចំណងជើង Original Song ១០ បទ ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​