ជំហាន​ទាំង​៣​​​ ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ម្នាក់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​​

 

ជំហាន​ទាំង​៣​​​ ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ម្នាក់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​​

បើសិនអ្នករកស៊ីមានកេរ្តិ៍ឈ្មោះ ល្បី ហើយអ្នកជុំវិញតែងផ្ដល់តម្លៃឲ្យថាជាមនុស្សគំរូនោះ ភាគច្រើន ពួកគេ តែងមានភាពជោគជ័យ ក្នុងមុខ ជំនួញជាហូរហែ ។ តើពួកគេធ្វើយ៉ាងណាខ្លះ ដើម្បីក្លាយខ្លួន ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះ ក្នុងការធ្វើជំនួញ?

១) មានទំនាក់ទំនងរឹងមាំជាមួយអ្នកមានឥទ្ធិពលខ្លាំង៖ ការធ្វើបែបនេះគឺជាផ្លូវមួយ ដែលជំរុញ អ្នកទៅកាន់កន្លែងខ្ពស់ ហើយ ក៏មានកេរ្តិ៍ឈ្មោះទៅតាមពួកគេដែរ។ ដូច្នេះ អ្នកត្រូវ ដឹងថា តើអ្នកគួរដើរជាមួយ នរណាគេ ហើយគួរពង្រឹង ចំណងមិត្តភាពជាមួយនរណាគេដែរ?

២) ទទួលយកយោបល់៖ បើអ្នកចង់ក្លាយជាអ្នករកស៊ី ដែលមានកេរ្តិ៍ឈ្មោះ ហើយជោគជ័យនោះ អ្នកគួរតែស្ដាប់ ឬ ទទួលយក នូវ គំនិត ព្រមទាំងការចង់បានរបស់អតិថិជន និងអ្នកចេះដឹងផ្នែក អាជីវកម្មទាំងឡាយ ។ ដូចដែលពាក្យមួយ គេនិយាយថា ៖ « វាគ្មានតម្លៃអ្វីទាំងអស់ ប្រសិនបើអ្នកមិនបានផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជន ត្រឹមត្រូវនោះ។»

៣) ឧស្សាហ៍បង្ហាញមតិអ្នកនៅមុខមហាជន៖ ការបង្ហាញមតិ នៅមុខមនុស្សម្នា ជាច្រើន ក៏ជាឱកាសមួយ សម្រាប់បង្ហាញពីខ្លួន ឯង បង្ហាញពីមុខដំណែងការងារ អំណាច ចំណេះដឹង ព្រមទាំងការចែករំលែកទៅកាន់អ្នកដទៃ។ តាមរយៈការធ្វើបែបនេះ អ្នក នឹងទទួលបានការឲ្យតម្លៃ ពីសំណាក់អ្នកដទៃ ជាមិនខាន៕

ប្រភព ៖ bizkhmer

  • ជំហាន​ទាំង​៣​​​ ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ម្នាក់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: