លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

iPhone 7​ ដែលជាកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Apple ហើយត្រូវគេរំពឹងថានឹងដាក់បង្ហាញខ្លួនក្នុងខែកញ្ញាខាងមុខ លេចលឺថាអាចមានទំហំធំជាងមុនដល់ទៅ 3GB​ នេះបើយោងតាមគេហទំព័រ DigiTimes បានចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ។ ​បើ​យើង​និយាយ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ iPhone​ របស់​ Apple​ វិញ​ស្ទើរតែ​គ្រប់​ជំនាន់​ទាំងអស់​គឺ​ប្រើ​ត្រឹម​បន្ទះ​ឈី​ប​ដែល​មាន​ល្បឿន​ដំណើរការ​ពីរ​គ្រាប់​ (Dual-core)​ និង​រ៉េ​ម​ 2GB​ ប៉ុណ្ណោះ​ ប៉ុន្តែ​លទ្ធភាព​ប្រតិបត្តិការ​របស់​ពួក​វា​គឺ​មាន​លឿន​រហ័ស​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ដែល​មាន​អង្គ​គណនា​ 4,8,10​ គ្រាប់​ និង​រ៉េ​ម​ 4GB​ ឡើយ​។​ DigiTimes​ បាន​ឲ្យ​ដឹង​ទៀត​ថា​“​សម្រាប់​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់​ Apple​ (iPhone​ 7​ ឬ​ 6SE)​ នឹង​មានការ​ផ្លាស់​ប្តូរ​ផ្នែក​រឹង​ (Hardware)​ ខ្លះ​”​ មាន​ន័យ​ថា​ Apple​ នឹង​បង្កើន​ទំហំ​ទំ​រ៉េ​មរ​ហូត​ដល់​ 3GB​ ដើម្បី​ធានា​ដល់​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​ភាព​រលូន​ទ្វេ​ឡើង​។​

Image: លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

​ការ​បង្កើន​ទំហំ​រ៉េ​ម​នេះ​គឺ​ Apple​ ចង់​ឲ្យ​ iPhone​ 7​ ឬ​ 6SE​ ក្លាយជា​កំពូល​ទូរស័ព្ទ​ដែល​មាន​ប្រតិបត្តិការ​ខ្លាំង​ជាងគេ​ក្នុងឆ្នាំនេះ​ និង​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ពិភព​ iPhone​ របស់​ខ្លួន​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Apple​ ទើបតែ​បាន​បង្កើន​ទំហំ​កាមេរ៉ា​នៅ​លើ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ពី​ 8.0​ មេ​ហ្គា​នៅ​លើ​ជំនាន់​ iPhone5,6​ ទៅ​ដល់​ 12​ មេ​ហ្គា​នៅ​លើ​ iPhone​ 6s​ ដែល​ធ្វើ​ឲ្យ​ FAN​ របស់​ iPhone​ សប្បាយ​ចិត្តជា​ខ្លាំង​ជាមួយ​សមត្ថភាព​ថតរូប​កាន់តែ​ធំ​របស់​វា​។​ ចឹ​ង​ចាំ​មើល​បើ​ iPhone7​ ពិតជា​មាន​រ៉េ​ម​ 3GB​ មែន​នោះ​ វា​គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ខ្លាំង​ក្នុង​ស្រ​ឡាយ​ iPhone​ ហើយ​ក៏​ជាស​ត្រូវ​ដ៏​ធំ​របស់​ Samsung​ Galaxy​ Note​ 7​ ផង​ដែរ។

Image: លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

Image: លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

Image: លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
លេចលឺថា iPhone 7 នឹងមាន RAM ដល់ទៅ 3GB?

ចុះថ្ងៃទី 08 ខែសីហា ឆ្នាំ 2016 ម៉ោង 12:30 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ