Jose Mourinho ថ្លែង​ថា​បើ​គ្មាន​ Luis van Gaal ក៏​ Man Utd ​មិន​អាច​អបអរ​ជ័យ​ជំនះ​ពាន​ FA Community Shield រដូវកាល​នេះ​ដែរ​

កាលពីយប់មិញយើងឃើញថាក្រោមការដឹកនាំរបស់ Jose Mourinho បានជួយឲ្យក្លឹប Man Utd ក្លាយជាម្ចាស់ជើងឯក FA Commuity Shield ក្រោយយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្លឹប Leicester City ។ តែយ៉ាងទន្ទឹមនឹងជ័យជំនះលោក Jose Mourinho បានលើកឡើងថាបើគ្មាន Luis van Gaal ដែលជួយ Man Utd ឈ្នះពាន FA Cup ចុងរដូវកាលមុនក្លឹបខ្លួនគ្មានឱកាសឈ្នះពាននេះដែរ ។

ដោយ Jose Mourinho បាននិយាយថា « ជាដំបូងខ្ញុំចង់និយាយពីលោក Luis van Gaal ដោយសារតែគាត់បានជួយក្លឹបឲ្យឈ្នះពាន FA Cup រដូវកាលមុនទើបពួកយើងមានឱកាសក្នុងការប្រកួតពានរង្វាន់ FA Community Shield នៅថ្ងៃនេះ » ។

Jose Mourinho « សម្រាប់ការប្រកួតយើងបានប្រឹងប្រែងយ៉ាងខ្លាំង វាមិនងាយស្រួលទេខណៈកីឡាកររបស់យើង៣រូបគឺ [Anthony] Martial, Ibrahimovic, [Marouane] Fellaini ពួកគេទើបតែត្រលប់មកវិញបានមួយសប្ដាហ៍ប៉ុណ្ណោះ តែយ៉ាងណាពួកគេក៏អាចធ្វើបាន វាពិតជារីករាយដែលពួកយើងចាប់ផ្ដើមដោយជ័យជំនះដែលធ្វើឲ្យកីឡាករមានជំនឿចិត្តក្នុងការប្រជែងពានបន្តបន្ទាប់ទៀត » ។

គួររំលឹកថាមុនត្រូវក្លឹប Man Utd បណ្ដេញចេញលោក Luis van Gaal បានបន្សល់ស្នាដៃចុងក្រោយគឺជួយក្លឹបឈ្នះពាន FA Cup ក្រោយយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្លឹប Crystal Palace ។ ដែលសមិទ្ធផលបានផ្ដល់ឱកាស Man Utd ជួបប្រកួតជាមួយក្រុមជើងឯក Premier League រដូវកាលមុនគឺ Leicester City ដើម្បីដណ្ដើម FA Community Shield ។

ប្រភព ៖ ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ថ្លែង​ថា​បើ​គ្មាន​ Luis van Gaal ក៏​ Man Utd ​មិន​អាច​អបអរ​ជ័យ​ជំនះ​ពាន​ FA Community Shield រដូវកាល​នេះ​ដែរ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:វីដេអូ
Tags: