បុរសស្រវឹងម្នាក់បើករថយន្ត​ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជិត៣០កង់ នៅខណ្ឌចំការមន

(ភ្នំពេញ)៖​ បុុរសស្រវឹងម្នាក់បានបើករថយន្តLand cruiserទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវអស់ជិត៣០កង់បង្កការភ្ញាក់ផ្អើល​ និងអ្នកដំណើរតាមផ្លូវ នាម៉ោង១០៖៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវព្រះមុនីវង្ស ជិតក្រុមហ៊ុនស្មាតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបាននិយាយថា​ នៅម៉ោងខាងលើគេបានឃើញបុរសម្នាក់បើករថយន្ត Landcruiser ពណ៌សសេរីចាស់មួយគ្រឿង​ ដែលពាក់ស្លាកលេខនគរបាល 2-2063​ តាមមហាវិថីព្រះមុនីវង្ស​ លុះបើកមកដល់ចំណុចកើតហេតុ​ បុរសរូបនោះសង្ស័យតែស្រវឹងបានបើករថយន្ត​ ទៅបុករបាំងថ្មបាក់អស់ជិត៣០កង់​។

បន្ទាប់់ពីបុកហើយបុរសរូបនោះ បានទុករថយ​ន្តចោលរួច​គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល​។

ក្រោយកើតហេតុ រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចចុះមកវាស់វែង និងយកទៅរក្សា ទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលពេលក្រោយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសជនជាតិចិនម្នាក់​ ស្រវឹងជោគជាំ បានបើករថយន្ដបុករបាំងដែក របស់សមត្ថកិច្ចដែលកំពុងត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវ​ បាក់អស់២ផ្ទាំង​ រួចបើករត់គេចខ្លួន​ តែត្រូវបានសមត្ថកិច្ចដេញចាប់បានវិញ។

ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦ កន្លងទៅនេះ​ តាមបណ្ដោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក​។

មន្ដ្រីនគរបាលចរាចរណ៍ ដែលនៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌទួលគោក​ បានដាក់កម្លាំងត្រួតពិនិត្យ ជាតិអាល់កុលដូចសព្វមួយដង​ តែពេលកំពុងត្រួតពិនិត្យនោះ​ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក Luxes 330 ពាក់ស្លាកលេខ ភ្នំពេញ 2AE-9419​ ដែលបើកបរដោយបុរសជនជាតិចិនម្នាក់​ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចខាងលើ​ ដោយសារតែអ្នកបើកបរស្រវឹង​ ក៏បានរេចង្កូតទៅបុករបាំងដែក របស់សមត្ថកិច្ចអស់២​ផ្ទាំង​ ធ្វើឱ្យសមត្ថកិច្ចរត់ចែកជើងគ្នា​ រួចអ្នកបើកបរបានបើករត់គេចខ្លួន​ តែត្រូវកម្លាំងសមត្ថកិច្ចនាំគ្នាដេញចាប់បានវិញ​។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត