យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​

Bum plane​ ​ឬ ​Airlander 10​ ​ជា​យន្ត​ហោះ​ធំ​ជាង​គេ​បំផុត​ ជាមួយ​ប្រវែង​ ​៩២​ ​ម៉ែត្រ​ដែល​ត្រូវ​ចំណាយ​ពេល​សាងសង់​លើស​ ​១០​ ​ឆ្នាំ​ ​ជា​មួយ​កញ្ចប់​ថវិកា​ប្រមាណ​ ​៣២​ ​លាន​ដុល្លារ។

 

យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​

 

យន្តហោះ​នេះ​ផលិត​ឡើង​ដំបូង​ក្នុង​គម្រោង​របស់​យោធា​អាមេរិក​ ​តែ​ត្រូវ​គេ​បោះបង់​ក្នុង​ឆ្នាំ​ ​២០១២។ ក្រោយ​មក​ក្រុមហ៊ុន​មួយ​របស់​ចក្រភពអង់គ្លេស​យក​មក​ផលិត​បន្ត​ ​នឹង​ទើប​ដាក់​ឲ្យ​ហោះហើរ​សាកល្បង​លើក​ទី​ ​១​ ​កាល​ពី​ពេល​ថ្មីៗ។

 

យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​

 

ទោះ​មាន​ឈ្មោះ​ជា​យន្តហោះ​ធំ​ជាង​គេ​បំផុត​តែ​ ​Airlander 10​ ​អាច​ផ្ទុក​មនុស្ស​បាន​តែ​ ​៤៨​ ​នាក់​ប៉ុណ្ណោះ​ ​ដោយ​ផ្ទៃ​ដ៏​ធំ​របស់​វា​គឺ​សម្រាប់​ផ្ទុក​សារធាតុ​អេលីយ៉ូម​ដល់​ទៅ​ជាង​មួយ​លាន​ម៉ែត្រ​គូប។ Airlander 10​ ​អាច​ហោះ​ជា​មធ្យម​លើ​រយៈ​កម្ពស់​ ​១​ ​គីឡូម៉ែត្រ​ជា​មួយ​ល្បឿន​ជាង​ ​៧០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

 

យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​

 

យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​

 

ពេលហោះហើរក្នុងគម្រោងរបស់យោធាអាមេរិក

 

 

អាន​បន្ត​ ​៖​ Samsung​ ​ពន្យារពេល​ចេញ​លក់​កាស​ឥត​ខ្សែ​ ​Gear IconX

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​dailymail