ទាំង​នេះ​ជា​សម្ភារៈ​​ដែល​​អ្នក​ថត​រូប​ព្រឹត្តិការ​ណ៍​អូឡាំពិក​យក​ជាប់​ខ្លួន​

​​​​ព្រឹត្តិការ​ណ៍​អូឡាំពិក​ឆ្នាំ​ ២០១៦ មាន​ប្រមូល​ផ្គុំ​ដោយ​អ្នក​ថត​រូប​ជា​ច្រើន​រូប​ដែល​មក​ពី​ក្រុមហ៊ុន​រូបភាព​​ និង​ ភ្នាក់ងារ​សារព័ត៌មាន​ផ្សេងៗ​គ្នា ហើយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​រូបភាព​ Gatty Images ដោយ​សម្ភារៈ​ដែល​អ្នក​ថត​រូប​ម្នាក់ៗ​ប្រើ​គឺ​មាន​តម្លៃ​កប់​ពពក។

 

ទាំង​នេះ​ជា​សម្ភារៈ​​ដែល​​អ្នក​ថត​រូប​ព្រឹត្តិការ​ណ៍​អូឡាំពិក​យក​ជាប់​ខ្លួន​

 

​បើ​តាម​លោក​ Michael Heiman អ្នក​ដឹកនាំ​កម្មវិធី​កីឡា​របស់​ Getty Images បាន​ឲ្យ​ដឹង​ថា ​អ្នក​ថត​រូប​របស់​ Getty Images ម្នាក់ៗ​នឹង​ត្រូវ​យក​តាម​ខ្លួន​នូវ​​​កាតាប​ទម្ងន់​ ២២,៦ គីឡូក្រាម​ដែល​មាន​ផ្ទុក​ កាមេរ៉ា​ថត​រូប​ ៣៦០ ដឺក្រេ​មួយ​គ្រឿង, កាមេរ៉ា​ DSLR ៤ គ្រឿង​, ឡេន​ 16-35mm f/2.8, ឡេន 24-70mm f/2.8, ឡេន 70-200mm f/2.8, ឡេន 300mm f/2.8, ឡេន​ Telephoto (400mm, 500mm ឬ 600mm), ភ្លើង​ Flash ២, កុំព្យូទ័រ​យួរ​ដៃ​មួយ និង​ សំលៀក​បំពាក់។

 

ទាំង​នេះ​ជា​សម្ភារៈ​​ដែល​​អ្នក​ថត​រូប​ព្រឹត្តិការ​ណ៍​អូឡាំពិក​យក​ជាប់​ខ្លួន​

 

នេះ​មាន​ន័យ​ថា​អ្នក​ថត​រូប​ម្នាក់ៗ​ស្ពាយ​ជាប់​ខ្លួន​នូវ​សម្ភារៈ​តម្លៃ​ជាង​ ៤២ ២៨៩ ដុល្លារ​ សម្រាប់​ព្រឹត្តិការ​អូឡាំពិក​នេះ។ លោក​ Heiman បញ្ជាក់​ថា​ បន្ថែម​ពី​លើ​រូបភាព​ស្តង់ដារ​នេះ Getty Images ក៏​នឹង​ប្រើ​កាមេរ៉ា​ពិសេស​សម្រាប់​ថត​ទិដ្ឋភាព​ ៣៦០ ដឺក្រេ​ពី​លំហអាកាស​ និង​​ទិដ្ឋភាព​ពី​ក្រោម​ទឹក៕​​​​​​

 

ចុច​អាន៖ ចូល​មើល​ឃ្លាំង​ស្តុក​កាមេរ៉ា​ និង​ ​ឡេន​ Canon សម្រាប់​​ថត​​ព្រឹត្តិការ​អូឡាំពិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel​​​​​