មន្ត្រី​អង្គភាព​អគ្គិសនី​បំភ្លឺ​ផ្លូវ​ស្នើ​សុំ​លោក ហ៊ុន សែន ទុក​អង្គភាព​ពួកគេ​ជា​របស់​រដ្ឋ

​មន្ត្រី​ជាប់​កិច្ច​សន្យា​នៃ​អង្គភាព​អគ្គិសនី​បំភ្លឺ​ផ្លូវ​សាធារណៈ និង​អង្គភាព​សួនច្បារ និង​រុក្ខជាតិ ដែល​ចំណុះ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​បរិវេណ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី៨ សីហា ដើម្បី​សុំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទុក​អង្គភាព​របស់​ពួកគេ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ជា​បន្ត​ទៀត។

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ប្រព័ន្ធ​ភ្លើង​សាធារណៈ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ភ្លើង​តាំង​លម្អ​ពិធី​បុណ្យជាតិ និង​អន្តរជាតិ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​គ្រប់គ្រង និង​អភិវឌ្ឍ​វិញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។