អត្ថប្រយោជន៏នៃទឹកក្រូចស្រស់

អត្ថប្រយោជន៏នៃទឹកក្រូចស្រស់

ប្រសិនបើអ្នកមានអារម្មណ៏ថាអស់កម្លាំង សូមកុំទទួលទានកាហ្វេ ងាកមកទទួលទឹកក្រូចស្រស់ជំនួសវិញ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលនិយមទទួលទានទឹកក្រូចជំនួយការគិតពិចារណា និងភាពប្រុងប្រយ័ត្នខ្ពស់។ លើសពីនេះទៅទៀត វាក៏បានជួយអភិវឌ្ឍន៏លំហូរឈាមទៅខួរក្បាល និងធ្វើការភា្ជប់ពត័មានទៅកោសិការខួរក្បាល។ ដោយយោងតាមការស្រាវជ្រាវមុននេះបានបង្ហាញថាទឹកក្រូចមានផលល្អសម្រាប់ខួរក្បាល ដូចនេះអ្នកគួរតែទទួលទានទឹកក្រូចស្រស់យ៉ាងហោចណាស់២៤០មីលីលីត (ml) ក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវ ដានីញែល ឡាមផត (Daniel Lamport) បាននិយាយទៀតថា ការទទួលទានទឹកផ្លែឈើស្រស់ដែលសម្បូរទៅដោយសារជាតិ ហ្វេវូណូត (flavonoids) ជំនួយថាមពល ស្មារតី និងការផ្តោតអារម្មណ៍ទៅលើការសិក្សារៀនសូត្រ ឬការងារជាដើម។ បន្ទាប់ពីបានដឹងពីអត្ថប្រយោជន៏រួចហើយកុំភ្លេចទទួលទានទឹកក្រូចស្រស់ទាំងអស់គ្នាណា។

ប្រភព ៖ mohameas

  • អត្ថប្រយោជន៏នៃទឹកក្រូចស្រស់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ចំនេះដឹង
Tags: