រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​

6 Videos


កន្លងមកយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់ប្រទេសហ្វីលីពីនបានធ្វើឲ្យកក្រើកពេញពិភពលោកបន្ទាប់ពីបានឃើញអ្នកទោសគ្រឿងញៀនចំនួន ៤០០ នាក់ត្រូវបានសម្លាប់ និង រាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។

រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​

តួយ៉ាងដូចជារូបថតប៉ុន្មានសន្លឹកខាងក្រោមនេះគឺបានបង្ហាញឲ្យឃើញពីសកម្មភាពដ៏គួរឲ្យសង្វេគរបស់អ្នកទោសគ្រឿងញៀនចំនួន ៣.៨០០ នាក់ក្នុងពន្ធធានាគារមួយកន្លែងនៃទីក្រុង Quezon ក្បែររដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន ។ តាមប្រភពព័ត៌មានបានឲ្យដឹងច្បាស់ថា មានអ្នកទោសថ្មីៗចំនួន ៨០០ នាក់បន្ថែមទៀត ដោយសរុបទៅក្នុងកំឡុងពេលនេះមានអ្នកទោសគ្រឿងញៀនទាំងអស់ចំនួន ៣.៨០០ នាក់ហើយដែលត្រូវជាប់ឃុំនៅក្នុងពន្ធធានាគារ ។

រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​

គួររំឭកដែរថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ លោកប្រធានាធិបតីថ្មីប្រទេសហ្វីលីពីន Rodrigo Duterte បានប្រកាសជាសាធារណៈថា លោកនឹងប្រឆាំងដាច់ខាតជាមួយគ្រឿងញៀន និង អ្នកដែលប្រើសប្រាស់ ក៏ដូចជាឈ្មួញគ្រឿងញៀនទាំងអស់នៅលើទឹកដីរបស់លោក ហើយជាមួយគ្នានោះដែរលោក Rodrigo Duterteថែមទាំងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថានឹងបោសសម្អាតឲ្យអស់នូវគ្រឿងញៀនដែលមាននៅលើទឹកដីប្រទេសហ្វីលីពីន ៕ (ប្រភព៖ ស៊ីស៊ីធីវី) កុសល

រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​

  • រូបថត​ដេក​ក្នុង​គុក​របស់​អ្នកទោស​គ្រឿងញៀន​ហ្វីលីពីន​ឃើញ​ហើយ​ញាក់សាច់​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:​អន្តរជាតិ