សូម្បីតែមិត្តភក្តិ ក៏កំពូលតារាស្រីថៃល្បីៗ ដើរប្រកាន់បក្សពួកដែរ!

ថៃ៖ ក្នុងនាមជាកំពូលតារាថៃភាគច្រើន តែងជ្រើសរើសមិត្តភក្តិ យ៉ាងល្អិតល្អន់បំផុត មុនពួកគេសម្រេចចិត្ត សេពគប់ជាមួយគ្នា ព្រោះខ្លាចប៉ះចំមនុស្សមិនល្អ អាចធ្វើឲ្យកេរ្តិ៍ឈ្មោះពួកគេ ដែលខំសាងមក ត្រូវធ្លាក់ចុះអាប់អោន។

គេហទំព័រថៃមួយ បានបង្ហាញពីក្រុមមិត្តភក្តិរបស់ តារាស្រីប្រចាំប្រទេសថៃ ដែលភាគច្រើន ពួកគេតែងទៅជប់លៀង និងដើរលេងជាមួយគ្នាជារឿយៗ មិនថានៅក្នុងប្រទេស រឺក្រៅប្រទេសនោះទេ គឺមិនដែលបែកគ្នាម្តងណាឡើយ។  

ក្នុងនោះដែរ អ្នកគាំទ្រតែងកត់ចំណាំឃើញថា តារាស្រីថៃទាំងអស់នោះ តែងតែប្រកាន់បក្សពួក មិនមែនចេះតែដើរឡូកឡំជាមួយគ្នានោះទេ។ ហើយជាពិសេសប្រសិនបើពួកគេរាប់អានជាមួយគ្នាហើយ គឺរាប់អានជារៀងរហូតតែម្តង ដូចបងប្អូនបង្កើត ដូចជា នាង Chompoo នាងIce Apitsada និងនាងAimee Morakot ជាដើម៕

ចង់ដឹងថា កំពូលតារាស្រីថៃ ដើរជាក្រុមជាមួយតារាណាខ្លះ តោះតាមដានទាំងអស់គ្នា៖

១) នាង Janie ដើរជាមួយនាង Woosen នាង Cris Horwang និងតារាផ្សេងទៀត

២) នាង chompoo ដើរជាមួួយនឹង នាងIce Apitsada និងនាងAimee Morakot

៣) កាលពីមុន នាង Kimberly នាងYaya នាងMargie និងនាង Mint Chalida ជាមិត្តល្អនឹងគ្នា តែបច្ចុប្បន្ន នាង Kimberly និងនាង Mint Chalida មិនសូវត្រូវគ្នា

៤) នាងNoon Woranuch ដើរជាមួយនាង Amy Amika នាង Pinita និងតារាផ្សេងទៀត

៥) នាង Aum ដើរជាមួយនាង Poolook នាងMay Fuang នាង poyd និងតារាផ្សេងទៀត 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់តារាស្រីថៃ នាង Kimmy និងនាងYaya បានស្រលាញ់គ្នាយ៉ាងខ្លាំង ជាមិត្តភក្តិល្អ ដែលភាគច្រើនពួកគេ បានដើរលេងជាមួយគ្នាជារឿយៗផងដែរ។

បានមិត្តភាពរវាង តារាសម្តែងស្រីថៃដ៏ល្បីទាំងពីរដួង Kimmy Kimberly និង នាង Yaya គឺកាន់តែស្និទ្ធស្នាលគ្នា ពីមួយថ្ងៃទៅមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។

ចំពោះនាង Kimmy និងនាងYaya តែងតែ បង្កើនចំណងមិត្តភាពរវាងគ្នា ទៅវិញទៅមក ហើយពួកគេ ក៏តែងដើរកំសាន្តជាមួយគ្នាជារឿយៗផងដែរ។ មិនតែប៉ុណ្ណោះ កាលពិធីបុណ្យចូលឆ្នាំ ពួកគេទាំងពីរនាក់ ក៏បានលំហែកាយ នៅឯប្រទេសបារាំង យ៉ាងរីករាយ។

ទិដ្ឋភាពដ៏ស្រស់ស្រាយ របស់នាង Kimmy និងនាង Yaya បានធ្វើឲ្យអ្នកគាំទ្រ រឹតតែសប្បាយចិត្ត ពេលឃើញពួកគេចេះស្រឡាញ់គ្នា ជាមិត្តភក្តិល្អ តាំងពីដើម រហូតដល់បច្ចុប្បន្នបែបនេះ។

យ៉ាងណាមិញ ប្រហែលជាប្រិយមិត្តភាគច្រើន មិនសូវបានឃើញ នូវរូបថតស្និទ្ធស្នាល រវាងតារាស្រីថៃទាំងពីរនាក់នេះទេ ថាគួរឲ្យស្រឡាញ់យ៉ាងណានោះ។

តោះកុំឲ្យរង់ចាំយូរ មើលរូបថតស្និទ្ធស្នាលកម្របានឃើញ របស់នាង Yaya និងនាងKimmy ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload