ក្រសួងទេសចរណ៍និង ACU ធ្វើកំណែទម្រង់ លើការប្រឡង ជ្រើសរើសបេក្ខជន ចូលរៀនវគ្គ មគ្គុទ្ទេស ក៍ទេសចរណ៍

ភ្នំពេញ៖ មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាទូតនាំសារ និងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងផ្ដល់ភាពកក់ក្ដៅ ដល់អ្នកទេសចរ និងជាអ្នកជួយជម្រុញ ឱ្យមានកំណើនទេសចរណ៍ ក៏ដូចជាចំណូលសេដ្ឋកិច្ច របស់ប្រទេស ។

កន្លងទៅនេះមាន ការរិះគន់ខ្លាំងៗ ពីសាធារណៈជនតាម បណ្តាសង្គម ម្តងហើយ ម្តងទៀត លើបញ្ហាមគ្គុទ្ទេស ក៍ទេសចរណ៍ ខណៈក្រសួងទេសចរណ៍ បានធ្វើកំណែទម្រង់ ស៊ីជម្រៅលើការគ្រប់គ្រង មគ្គុទ្ទេសក៍ទេសចរណ៍នេះ ជិត៣ឆ្នាំមកហើយ ។

ដូច្នេះដើម្បីបង្ហាញពីតម្លាភាព យុត្តិធម៌ក្រសួងបាន ធ្វើកំណែទម្រង់លើការប្រឡង ជ្រើសរើសបេក្ខជនចូលរៀន វគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ដោយបានបង្កើតគណៈកម្មការចម្រុះ ទទួលបន្ទុកការជ្រើសរើស ការប្រឡងចូល ការគ្រប់គ្រងការបង្រៀន និងការប្រឡងចេញមគ្គុទ្ទេស ក៍ទេសចរណ៍សម្រាប់​ ត្រួតពិនិត្យលើការរៀបចំ ការប្រឡង និងការបណ្ដុះបណ្ដាល របស់សាកលវិទ្យាល័យនានា ដែលទទួលសិទ្ធរៀបចំការ ប្រឡងចូល និងបណ្ដុះបណ្ដាល ។

ដើម្បីធានាបាននូវ ភាពយុត្តិធម៌ តម្លាភាព និងទទួលបានការគាំទ្រ ពីសាធារណៈជនកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ បានអញ្ជើញអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចូលរួមសង្កេតការណ៍ លើគ្រប់សកម្មភាព នៃការប្រឡងជ្រើសរើស​ ចូលរៀន រាប់ចាប់ពីការរៀបចំ វិញ្ញាសា ការត្រួតពិនិត្យ ពេលប្រឡង ការកាត់ក្បាលវិញ្ញាសារ និងចុះលេខាលើក្រដាស កិច្ចការ ការកែវិញ្ញាសារ ការចេញលទ្ធផលភ្លាមៗ ចំពោះមុខគណៈកម្មការប្រឡង ដែលរួមមានតំណាង សមាគមន៍មគ្គុទ្ទេស ក៍ការចូលរួមត្រួតពិនិត្យ ការប្រឡងផ្ទាល់មាត់ (មានការថតសម្លេង ទុករបស់បេក្ខជនម្នាក់ៗ)​ ការបំពាក់កាម៉េរ៉ាតាមដាន ការកែវិញ្ញាសារ ការថតភស្ដុតាងនានា​ រក្សាទុក ពោលគឺមិនអាចមានជន ណាម្នាក់ប្រពឹត្តខុសនឹង នីតិវិធីដែលបានដាក់ចុះ និងមិនអាចមានឥទ្ធិពល​ លើលទ្ធផលជាក់ស្ដែង ដែលត្រូវបានឯកភាព ភ្លាមៗនៅចំពោះមុខអ្នក​ ចូលរួមចម្រុះបានឡើយ ហើយគណៈកម្មការបានបើក សិទ្ធិឲ្យបេក្ខជនគ្រប់រូប ធ្វើការប្ដឹងតវ៉ា លើគ្រប់ករណីទាំងអស់ ទៅអាជ្ញាធរមានសមត្ថកិច្ច ។

សូមបញ្ជាក់ថា កន្លងទៅចំពោះការជ្រើសរើស សិក្ខាកាមចូលរៀន វគ្គមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់ជំនាន់ទី២២ នៅសាកលវិទ្យាល័យ មេគង្គកម្ពុជា ក្រសួងទេសចរណ៍ ត្រូវការជ្រើសរើសសិក្ខាកាម ចំនូន១៥៥ ប៉ុន្តែមានបេក្ខជន ប្រឡងជាប់តែ១២៦នាក់ប៉ុណ្ណោះ ខណៈបេក្ខជនប្រឡងចំនួន៨៥០នាក់។ ចំនួនបេក្ខជនដ៏ច្រើននេះ បានបង្ហាញអំពីជំនឿជឿជាក់ របស់សាធារណៈជន លើការប្រឡងចូល និងបង្ហាញអំពីការ ស្រឡាញ់ជំនាញវិជ្ជាជីវៈ ទេសចរណ៍ ។

ក្រសួងទេសចរណ៍ ធ្វើការអំពាវនាវ ដល់សាធារណៈជន ជាពិសេសយុវជន ត្រូវខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនចូល ប្រឡងជ្រើសរើសជា សិក្ខាកាមមគ្គុទ្ទេស ក៍នៅជំនាន់ក្រោយៗទៀត ដើម្បីឆ្លើយតបនឹងកំណើន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងស្នើឲ្យសាធារណៈជនចូលរួមសហការជាមួយក្រសួង ដើម្បីពង្រឹងភាពយុត្តិធម៌ តម្លាភាព និងគុណភាព ក្នុងការប្រឡើងលើកក្រោយៗ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់​ថែមទៀត​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងទេសចរណ៍និង ACU ធ្វើកំណែទម្រង់ លើការប្រឡង ជ្រើសរើសបេក្ខជន ចូលរៀនវគ្គ មគ្គុទ្ទេស ក៍ទេសចរណ៍