កម្លាំងអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបមុខសញ្ញាចែក​ចាយគ្រឿង​ញៀន​២នាក់ ដកហូតថ្នាំ​៥០គ្រាប់

(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជូនសង្ស័យ២នាក់ រួមជាមួយនិងថ្នាំញៀន៥០គ្រាប់ទៅអាវុធហត្ថខេត្តពីចែកចាយថ្នាំញៀន ដើម្បីចាត់ការបន្តតាមច្បាប់។

មន្រ្តីអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៧ខែសីហាឆ្នាំ២០១៦ កម្លាំងយើងបានចុះបង្រ្កាបករណី ពីបទរក្សាទុក​ ដឹកជញ្ជូន​ ឫជួញដូរដោយខុសច្បាប់​នូវសារធាតុ​ញៀន​ នៅចំណុចភូមិ​ ទឹកផុស​ឃុំអង្គរបាន ​ស្រុកសំពៅលូន ដោយឃាត់ខ្លួនជនសង្ស័យ​បានចំនួន២នាក់ រួមាន៖

១. ឈ្មោះ​ សំ​ ហន​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរធ្វើចំការមានទីលំនៅកូនភ្នំខាងត្បូង​ ឃុំតាស្តាស្រុកសំពៅ​ លូនខេត្តបាត់ដំបង

២. ឈ្មោះ​ សៀប​ កុល​ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​ ធ្វើចំការ​ មានទីលំនៅ​ ភូមិ​ កូនភ្នំខាងត្បូង​ ឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្ត​ បាត់ដំបង។

វត្ថុតាងដែលរឹបអូសបានរួមមានថ្នាំញៀនប្រភេទគ្រាប់​ ពណ៍ស្លាទុំ​ អក្សWYចំនួន៥០គ្រាប់​ នាំយកមកសាកសួររួចកសាងសំណុំ​រឿងបញ្ជូនខ្លួននិងវត្ថុតាងមកការិយាល័យ​ជំនាញនៅទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​​ដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបបាន មេក្លោងដ៏ធំជួញដូរគ្រឿងជនជាតិថៃម្នាក់ ដកហូតបានថ្នាំញៀនដ៏ច្រើនចំនួនជិត២០គីឡូក្រាម។

ឧត្តមសេនីយ៍​ឯក ម៉ក់ ជីតូ បានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១៨៖០០ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នាចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនល្មើសម្នាក់ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ រឹបអូសបានថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន ទឹកកកទម្ងន់៣គីឡូក្រាម។

លោកបានបន្តទៀតថា នៅវេលាម៉ោង១៧៖៣០ល្ងាចនាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរ (ក៥) បានបន្ដទៅឆែកឆេរលំនៅដ្ឋាន របស់ជនសង្ស័យខាងលើ ដែលបានជួលផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រកឃើញម្សៅសង្ស័យហេរ៉ូអ៉ីន២ដុំ ប្រហែល៦៦០ក្រាម, ម្សៅក្រាមសង្ស័យ ICE ៩ដុំ ប្រហែល ៦គីឡូក្រាម, ថ្នាំគ្រាប់ wy ៩ដុំ ប្រហែល៥២០០០គ្រាប់ និងរថយន្ដ ០២គ្រឿង។ សរុបគ្រឿងញៀនដែលរឹបអូស បានទាំង៣ប្រភេទមាន ទម្ងន់ប្រមាណជិត២០គីឡូក្រាម៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបមុខសញ្ញាចែក​ចាយគ្រឿង​ញៀន​២នាក់ ដកហូតថ្នាំ​៥០គ្រាប់

កម្លាំងអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបមុខសញ្ញាចែក​ចាយគ្រឿង​ញៀន​២នាក់ ដកហូតថ្នាំ​៥០គ្រាប់