រថយន្តក្រុង​«​រិ​ទ្ធ​មុនី​»​ដឹក​អ្នកដំណើរ​ពេញ​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ អ្នក​របួស​៥​នាក់​ទទួល​អំណោយ​សប្បុរសជន

ខេត្តបាត់ដំបង ៖ រថយន្តក្រុង​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន «​រិ​ទ្ធ​មុនី​» ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ខណៈ​កំពុ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ក្រុង​មួយ​កន្លែង​ត្រង់​ចំណុច​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​អ្នកដំណើរ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ លោក​បាន​នាំ​អំណោយ​សប្បុរសជន​ដែល​មាន​ជា​ទឹកប្រាក់​ចំនួន​៣,១០​លាន​រៀល ទឹក​សុទ្ធ ទឹកដោះគោឆៅ ទឹកក្រូច គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​មួយ​ចំនួន ទៅ​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​រថយន្ត​ដឹក​អ្នកដំណើ​ចំនួន​៥​នាក់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​អង្គការ​មួយ​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ លោក​ថា អំណោយ​ទាំងនេះ​បាន​មក​ពី​ការ​រៃ​អង្គាស​របស់​សប្បុរសជន​ជាង​៤០​នាក់​នៅ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​នោះ​មាន​មន្ត្រី​នគរបាល មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រីរាជការ អាជីវករ និង​ពលរដ្ឋ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​រថយន្ត​នេះ​ឈ្មោះ ឡុ​ង ថេ ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រីឯ​អ្នក​របួស​មាន ១-​ឈ្មោះ ជិន គង់ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​, ២-​ឈ្មោះ ជិន សុខ​កេ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ​, ៣-​ឈ្មោះ មុនី បុប្ផា ភេទ​ស្រី អាយុ​៣​ឆ្នាំ​កន្លះ ៣​នាក់​នេះ​ជា​ម្ដាយ កូន និង​ចៅ រស់នៅ​ខេត្តកំពង់ចាម​, ៤-​ឈ្មោះ ព្រឿ​ន ស៊ី​ណាត ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ និង ៥-​ឈ្មោះ អោ រក្សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ខេត្តពោធិ៍សាត់ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​សមត្ថកិច្ច ទាំង​សប្បុរសជន​នានា ដែល​បាន​ចូល​ជួយ​រំដោះ​ជន​រង​គ្រោះ​ពី​ក្នុង​អណ្ដាតភ្លើង​ដែល​កំពុង​ឆាបឆេះ​រថយន្ត គឺ​ពិតជា​មាន​ក្ដី​រន្ធត់​ខ្លាំង​ណាស់ និង​កាន់តែ​ខ្លោចចិត្ត​ថែម​ទៀត​នៅ​ពេល​ឮ​សំឡេង​ជន​រង​គ្រោះ​ស្រែក​លាន់​ទ្រហឹង​ពេញ​រថយន្ត​រក​ជំនួយ​អន្តរាគមន៍ ។ ដូច្នេះ​ហើយ​ទើប​សប្បុរសជន​រៃ​អង្គាស​ជា​ថវិកា ទឹក​សុទ្ធ ទឹកក្រូច និង​សម្ភារ​ផ្សេង​ៗ​តាម​រយៈ​ក្រុម​បង្ការ​-​បង្ក្រាប ដើម្បី​ផ្ដល់​ជួន​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អំណោយ​បន្តិចបន្តួច​ច​ទាំងនេះ មិន​បាន​ផ្ដល់​ជួន​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទេ គឺ​សម្រាប់​ផ្ដល់​ជូន​តែ​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ដែល​រង​របួស​តែ​ប៉ុណ្ណោះ ។

ជាមួយនឹង​ការ​ផ្ដល់​អំណោយ​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​សប្បុរសជន​នានា និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដែល​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គាត់​ឲ្យ​រួច​ផុត​ពី​ក្នុង​អគ្គិភ័យ​ឆេះ​រថយន្ត​នេះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មាន នៅតៃវ៉ាន់។

យោងតាមប្រភពបានឲ្យដឹងថា រថយន្តក្រុងមួយនេះ បានធ្វើដំណើរតាមបណ្តោយផ្លូវ អាកាសយានដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងតំបន់ Taoyuan នៃកោះតៃវ៉ាន់ ដោយសារតែអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុក និងបង្កាន់ដៃផ្លូវហាយវេយ៉ាងពេញទំហឹង បណ្តាលឲ្យផ្ទុះឆាបឆេះ ចេញអណ្តាតភ្លើងដ៏សន្ធោសន្ធៅតែម្តង។ 

ប្រភពបានបន្តថា ក្នុងហេតុការណ៍ដ៏រន្ធត់នោះ យ៉ាងហោចណាស់ អ្នកទេសចរប្រមាណជា ២៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះរួមមាន អ្នកបើកបរម្នាក់ និងមគ្គទេស៍ម្នាក់ទៀតផងដែរ។ ភ្លាមៗនោះដែរ ក្នុងហេតុការណ៍ដែលបានកើតឡើងនេះ គេឃើញថា មានបុរសៗជាច្រើននាក់ បាននាំគ្នាដុតដៃដុតជើងប្រឹងពន្លត់ អណ្តាតភ្លើង ដោយប្រើឧបករណ៍ពន្លត់អគ្គីភ័យខ្នាតតូចមួយ ដើម្បីជួយស្រោចស្រង់សភាពការណ៍ ទម្រាំក្រុមអ្នកពន្លត់អគ្គីភ័យមកដល់ ទីតាំងកើតហេតុ។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់ លោក Lu Jui-yao មន្រ្តីការិយាល័យប៉ូលិស បាននិយាយថា «ក្រុមអ្នកពន្លត់អគ្គីភ័យ បានទៅដល់កន្លែងកើតហេតុ យ៉ាងរហ័សបំផុត ដោយរកឃើញថា ពិតជាមានមនុស្សស្លាប់បាត់បង់ជីវិត អស់២៦នាក់យ៉ាងពិតប្រាកដមែន» ។

គូសបញ្ជាក់បន្ថែមថា បើតាមប្រពន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រថយន្តក្រុងនេះ បើកធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិ ក្នុងតំបន់ Taoyuan កោះតៃវ៉ាន់ ក្នុងចន្លោះម៉ោងប្រមាណជា ១ថ្ងៃត្រង់ម៉ោងក្នុងតំបន់។

ដោយឡែក ទាក់ទងនឹងមូលហេតុ នៃការឧបទ្ទវហេតុនេះ មិនទាន់ដឹងច្បាស់ថាមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ ហើយជុំវិញករណីទាក់ទង ចំនួនអ្នកស្លាប់ និងរងរបួសនោះ ក៏ពុំទាន់អាចកំណត់អត្តសញ្ញាណ បានច្បាស់នៅឡើយនោះដែរ ប៉ុន្តែគេជឿជាក់ថា អ្នកដំណើរទាំងអស់នោះ ភាគច្រើនគឺមកពីភាគខាងជើង នៃខេត្ត Liaoning ប្រទេសចិន។

គួរឲ្យដឹងថា តៃវ៉ាន់គឺជាគោលដៅ ដ៏ពេញនិយមមួយសម្រាប់ភ្លៀវទេសចរ គ្រប់មជ្ឈដ្ឋានដែលចូលមកកម្សាន្ត ផ្តល់មកនូវប្រភពចម្បង នៃប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យទេសចរណ៍ សម្រាប់កោះមួយនេះផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត