តើ​ការដើរ​ផ្តល់​​អ្វីខ្លះ​ដល់​អ្នក​?

តើ​ការដើរ​ផ្តល់​​អ្វីខ្លះ​ដល់​អ្នក​?

​មាន​មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្ត​ដើរ​នោះ​ទេ ដោយ​ទៅ​កន្លែង​ណាមួយ​ដែល​ជិត​ក៏​ជិះ​ម៉ូតូ ឬ​ឡាន​ដែរ​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ការដើរ​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក ដោយ​វា​អាច​ជួយ​រាងកាយ​អ្នក​គ្រប់ផ្នែក​។ តើ​មាន​ផ្នែក​ណា​ខ្លះ​ទៅ​?

  1. ​អ្នក​អាច​ដើរ​ជា​រៀងរាល់​ព្រឹក​បាន នោះ​វា​នឹង​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក ដោយ​ទោះបីជា​អ្នក​ចាស់​ក៏​មាន​ការចងចាំ​ល្អ​ដែរ​។​
  2. ​អ្នក​អាច​ដើរ​នៅ​រៀង​រាល់​ថ្ងៃរសៀល​ចំនួន​កន្លះ​ម៉ោង​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​អ្នកយឺត​សរសៃ ដោយ​ជួយ​កាត់បន្ថយ​សរសៃ​រឹង​បាន​។​
  3. ​នៅពេល​ដែល​អ្នកដើរ វា​នឹង​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​ប្រែជា​យឺត ហើយ​មាន​កម្លាំង​វិញ​។​
  4. ​នៅពេល​ដែល​អ្នកដើរ​ច្រើន វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​សរសៃឈា​មមាន​លក្ខណៈ​ប្រេះ​ឡើយ​។​
  5. ប្រសិន​ជា​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​ទល់​លាមក អ្នក​អាច​ដើរ​ឲ្យ​ច្រើនបាន នោះ​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​អ្នក​។​
  6. ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​មិន​ល្អ អ្នក​អាច​ដើរ​តាម​សួនច្បារ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​វិញ​ជា​មិនខានឡើយ​។​
  7. ​នៅពេល​ដែល​អ្នកដើរ​ច្រើន វា​នឹង​ជួយ​រក្សា​រាង​អ្នក​ឲ្យនៅ​ស្អាត​ដដែរ ដោយ​មិន​ងាយ​ធាត់​នោះទេ​។​
  8. ​ប្រសិន​ជា​ក្រលៀន​អ្នក​មិន​សូវ​ល្អ អ្នក​អាច​ដើរ​ហាត់ប្រាណ​បាន នោះ​វា​នឹង​ដំណើរការ​ល្អ​ដូច​ដើម​ជា​មិនខានឡើយ​។​
  9. ​នៅពេល​ដែល​អ្នក​មាន​សម្ពាធ​ការងារ​ច្រើន អ្នក​អាច​ដើរ នោះ​សម្ពាធ​អ្នក​នឹង​អាច​កាត់បន្ថយ​បាន​ខ្លះ​។​
  10. ​នៅពេល​ដែល​អ្នក​ប្រើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ច្រើន ចក្ខុវិញ្ញាណ​អ្នកនឹង​ចុះខ្សោយ ដូចនេះ​អ្នក​អាច​ដើរ​ហាត់ប្រាណ​ខ្លះ នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ជាមិនខាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ buzzlife.com.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។