ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

​​​​​ភូមិ​គ្រឹះ​​​​​​​ដាក់​លក់​​ថ្លៃ​ៗ​ជាង​គេ​បំផុត​​​​​​​ទាំង​ ១០​កន្លែង​ជុំវិញ​ពិភព​​​លោក​​​​ ត្រូវ​គេ​មើល​ឃើញ​​ថា​​​ស្ថិត​នៅ​ទីតាំង​​​​​​ល្អ​​ ​​ទី​ធ្លា​ធំ​ទូលាយ ​អាង​ហែលទឹក​​ ​​ក្លឹប​រាត្រី​ ​កាស៊ីណូ និង​​មហោស្រព​​​​​ក៏​មាន​ថែម​ទៀត​។

 

​ក្នុង​នោះ​គេ​សង្កេត​​ឃើញ​​ភូមិ​គ្រឹះ​​​ Bel Air ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ ស្ថិត​​នៅ​កំពូល​​តារាង​​ថ្លៃ​ដាច់​គេ ​​​​​​​កំពុង​ដាក់​លក់​​ ៥០០​លាន​ដុល្លារ ​​លើ​​​ទំហំ​ដី​ ​៩២៩០​​ម៉ែត្រ​ការ៉េ។ កាល​​​ពី​ប៉ុន្មាន​​ថ្ងៃ​​នេះ ​​​ក្រុម​ហ៊ុន​​អចលនទ្រព្យ​​អន្តរជាតិ​ Christie បាន​​ប្រមូល​​​ផ្ដុំ​​​​​​​ទី​តាំង​ភូមិគ្រឹះ​​​​ថ្លៃ​​ជាង​គេ​​បំផុត​ទាំង​១០​​ ដោយ​ទាប​ជាង​គេ​​ក៏​តម្លៃ​ជាង​​ ១០០​លាន​ដុល្លារ​ដែរ។​

 

​​​​​​​​​​​​​​១. The Nile Niami Bel Air Spec Home​ នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​​អាមេរិក​តម្លៃ​ ៥០០​លាន​ដុល្លារ​

ភូមិ​គ្រឹះ​នេះ​​​កំពុង​ស្ថិត​ក្រោម​​ការ​សាង​សង់ ​ដែល​មាន​​​អាង​ហែល​ទឹក​ចំនួន​​៥ ​​​កាស៊ីណូ​១ ក្លឹប​រាត្រី​១ ​​​កន្លែង​មើល​ត្រី ​​​និង​​មាន​ច្រើន​ទៀត។ គម្រោង​​នឹង​បញ្ចប់​​នៅ​​ឆ្នាំ​ ២០១៧​ ​​​​មាន​ទំហំ​​ធំ​ជាង​សេតវិមាន​២ដង និង​មាន​​​​​​ផ្ទះ​​​របស់​​​​តារា​ហូលីវូត Jennifer Aniston នៅ​ក្បែរ​ផង។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

២. Le Palais Bulles នៅ​បារាំង ​តម្លៃ​​ ៤៥៥​​លាន​​ដុល្លារ

ទីតាំង​ភូមិ​គ្រឹះ​​នេះ​​​​ស្ថិត​​លើ​​ទំហំ​ដី​ ១២០០​ម៉ែត្រ​ការ៉េ​ នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​​ មាន​បន្ទប់​រាង​កំ​ប៉ោង​ៗ​​ចំនួន​​១០ អាង​ហែល​ទឹក​​​ចំនួន​​៣ សួន​ច្បារ​ប្រណិត​​ និង​​កន្លែង​អង្គុយ​គយគន់​​​​ទេសភាព​សមុទ្រ​​មេឌីទែរ៉ាណេ​​​​ចំនួន​ ៥០០​កន្លែង។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៣. Tour de Odeon penthouse ប្រទេស​ម៉ូណាកូ​​​ ​តម្លៃ ​៣៣០​​លាន​ដុល្លារ​

​​​​​​​​​​​​​​​ភូមិ​គ្រឹះ​​នេះ​​​ជា​អគារ​កម្ពស់​​១៧០​ម៉ែត្រ ស្ថិត​​នៅ​​ទីក្រុង​ Tour Odeon ជាប់​មាត់​​ឆ្នេរ​​​​សមុទ្រ​​មេឌីទែរ៉ាណេ។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៤. 18 Carlton House Terrace ទីក្រុង​ឡុងដ៏​ ប្រទេស​អង់គ្លេស ​​​តម្លៃ​ ៣៣០​លានដុល្លារ

ភូមិគ្រឹះ​នេះមាន​កម្ពស់​ ៦​ជាន់​​ នៅ​ក្បែរ​​រាជវាំង​​​ Buckingham Palace ​ដែល​កាន់​កាប់​​​​ដោយ​គ្រួសារ​រាជវង្ស​​មួយ​នៅ​​មជ្ឈិមបូព៌ា​។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៥. 220 Central Park South penthouse ​នៅ​​ទីក្រុង​ញីវយ៉ក​ ​​តម្លៃ ​២៥០​លាន​ដុល្លារ​​

​​​​​​​​ភូមិគ្រឹះ​​ដ៏​ថ្លៃ​នេះ​​​មាន​កម្ពស់​ ៥៣​ជាន់​ ​បន្ទប់​គេង​​ចំនួន​​ ១៦ ​បន្ទប់​ទឹក​​១៧ ​​យ៉៥ និងបន្ទប់​​​​​​​​វាល​ដ៏​ធំ​មួយ។ គម្រោង​​សាងសង់​​នឹង​បញ្ចប់​នៅ​​ឆ្នាំ​ ២០១៨​ខាង​មុខ​។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៦. The Playboy Mansion រដ្ឋ​កាលីហ្វញ៉ា ​តម្លៃ​ ​​២០០​លាន​ដុល្លារ​
​​​​​​​​​​
​​វា​ស្ថិត​លើ​​​ទំហំ​ដី​ ​៥អា​ ​​​​​និង​​ធ្លាប់​ទទួល​​ភ្ញៀវ​ជា​តារា​ល្បី​ៗ​​រាប់ពាន់​នាក់​​នៅ​ប៉ុន្មាន​​ឆ្នាំ​​​នេះ។ ក្នុង​នោះ​​មាន​​ ២៩​បន្ទប់​​​ ​ផ្ទះ​ហ្គេម​ ​​​​​​មហោស្រព​ ​បន្ទប់​ស្រា​​ក្រោម​ដី ​កន្លែង​ហាត់​ប្រាណ ​​កន្លែង​លេង​កីឡា​វាយ​កូន​បាល់ អាង​ហែល​ទឹក​ និង​បន្ទប់​​គេង​សម្រាប់​​ភ្ញៀវ​​​​ចំនួន​​៤។

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៧. Admiralty Arch Apartment ​នៅ​ចំកណ្ដាល​ទីក្រុង​ឡុង​ដ៏ តម្លៃ​ ​២០០​លាន​ដុល្លារ

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៨. Gemini នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ​១៩៥​លាន​ដុល្លារ

​​​​​​​​ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

៩. Le Palais Royale រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក តម្លៃ​​​​ ១៥៩​លាន​ដុល្លារ

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក
​​

 

១០. Taohuayuan នៅ​ចិន​ តម្លៃ​ ១៥៤​លាន​ដុល្លារ

 

ទៅ​មើល​ភូមិគ្រឹះ​​​១០​កន្លែង​​ កំពុង​ដាក់​លក់​ថ្លៃ​ជាង​គេ​បំផុត​​លើ​​លោក

 

 

ចុចអាន៖ ចូល​​មើល​ភូមិ​គ្រឹះ​ ថ្លៃ​​​ជាង​គេ​បំផុត​​នៅ​ចិន ​មាន​អ្វី​ប្លែក?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail ​
​​​​​​​​