ធ្វើ​រឿង​៣ចំណុច​នេះ​ ដើម្បី​ជួយ​ឲ្យ​កូន​រៀន​សូត្រ​បាន​ពូកែ​

កុមារ​តូច​ៗ ភាគ​ច្រើន​ចូល​ចិត្ត​លេង​ ជា​ជាង​រៀន​សូត្រ។ លោក ប៊ួយ បូ​រិ​ន នាយក​សាលា​រៀន​ Westline សា​ខា​ដូន​ពេញ​ បាន​ចែក​រំលែក​​ថា​ ​ដើម្បី​ឲ្យ​កូន​តូច​ៗ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​សិក្សា ម្ដាយ​ឪពុក​គួរ​ធ្វើ​នូវ​រឿង​៣​ចំណុច​ដូច​ខាង​ក្រោម៖

 

ធ្វើ​រឿង​៣ចំណុច​នេះ​ ដើម្បី​ជួយ​ឲ្យ​កូន​រៀន​សូត្រ​បាន​ពូកែ​

 

លើក​ទឹក​ចិត្ត​កូន ៖  មាតា​បិតា​សូម​កុំ​យក​កូន​របស់​អ្នក​ប្រៀប​ធៀប​ជា​មួយ​កូន​អ្នក​ដទៃ ឬ​កូន​អ្នក​ជិត​ខាង។ ម្ដាយ​ឪពុក​មួយ​ចំនួន​នៅ​ពេល​កូន​អ្នក​ដទៃ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ តែ​កូន​របស់​ខ្លួន​មិន​អាច​និយាយ​បាន​ បែរ​ជា​ស្ដី​បន្ទោស​​ មិន​លើក​ទឹក​ចិត្ត​កូន។ក្មេង​ៗ​សុទ្ធតែ​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​រៀង​ខ្លួន​។ បើ​អ្នក​ឃើញ​កូន​មាន​ចំណុច​ល្អ​លើ​ផ្នែក​អ្វី​ហើយ សូម​ជំរុញ​ពូក​គេ​ឲ្យ​កាន់តែ​ខ្លាំង​ផ្ដាច់ ​លើ​ចំណុច​នោះ​វា​នឹង​អាច​លុប​ចំណុច​ខ្សោយ​កូន​បាន​ហើយ។

 
មាន​ការ​ផ្សារភ្ជាប់​ជាមួយ​កូន ៖  ម្ដាយ​ឪពុក​គួរ​ចំណាយ​ពេល​ជាមួយ​កូន​ៗ ដោយ​ជូន​គេ​មក​សាលា​ ឬ​នៅ​ផ្ទះ​​បង្រៀន​គេ​បន្ថែម។ ​ ក្រៅ​ពី​កត្តា​ខ្លួន​ឯង កត្តា​សាលា​ ត្រូវ​មាន​ការ​ចូលរួម​ពី​កត្តា​គ្រួសារ​ផង​ដែរ។ ផ្នែក​នេះ បាន​ជួយ​ឲ្យ​កូន​បាន​​រៀន​ទៀង​ទាត់ ។ ប្រការ​សំខាន់​មួយទៀត ត្រូវ​តាម​ដាន​ការ​សិក្សា​របស់​កូន​ៗ​ ដោយ​សុំ​ឲ្យ​លោក​គ្រូ​ផ្ដល់​ព័ត៌មាន​ពី​ការ​រៀន​សូត្រ​របស់​គេ ដើម្បី​ឲ្យ​ម្ដាយ​ឪពុក​អាច​ដឹង​ច្បាស់​ថា​កូន​ពូកែ​ ឬ​ខ្សោយ​កម្រិត​ណា។​

 

ធ្វើ​រឿង​៣ចំណុច​នេះ​ ដើម្បី​ជួយ​ឲ្យ​កូន​រៀន​សូត្រ​បាន​ពូកែ​

 
បង្រៀន​កូន​ឲ្យ​ចេះ​ដោយ​មិន​ដឹង​ខ្លួន ៖  អ្នក​អាច​ផ្ដល់​ជា​រង្វាន់​នូវ​ពេល​គេ​ធ្វើ​កិច្ចការ​សាលា​បាន​ល្អ​ ដែល​ធ្វើ​ឲ្យ​គេ​ចេះ​ប្រឹង​រៀន​សូត្រ​ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​ អ្នក​ក៏​មិន​ត្រូវ​សន្យា​ជាមួយ​គេ​គ្រប់​ពេល​នោះ​ដែរ។​ នៅ​ពេល​កូន​របស់​អ្នក​ចូលចិត្ត​ការ​រៀន និង​អាន​ហើយ នោះ​គេ​នឹង​ឯក​រាជ្យ​លើ​ការ​សិក្សា។

 

 

អត្ថបទ៖ លឹម ​​សុ​នា​