ពលរដ្ឋ ៣៥០​ នាក់ ​នៅ​តៃវ៉ាន់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ​ព្រោះ​លេង​ ​Pokemon Go​ ​តាម​ផ្លូវ

ពលរដ្ឋ​​កោះ​តៃវ៉ាន់​ប្រមាណ​ ​៣៥០​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ​១២៨​ ​ដុល្លារ​ក្រោយ​ពួក​គេ​លេង​ហ្គេម​ ​Pokemon Go​ ​ពេល​កំពុង​បើកបរ។

 

ពលរដ្ឋ ៣៥០​ នាក់ ​នៅ​តៃវ៉ាន់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ​ព្រោះ​លេង​ ​Pokemon Go​ ​តាម​ផ្លូវ

 

អ្នក​នាំ​ពាក្យ​ប៉ូលិស​ចរាចរណ៍​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​នេះ​​ក្រោម​បទ​ចោទប្រកាន់​ប្រើប្រាស់​ទូរសព្ទ​ពេល​​កំពុង​បើកបរ​ ​និង​ដើម្បី​រក្សា​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​។

 

អ្នក​នាំ​ពាក្យ​ដដែល​បាន​បន្ត​ថា ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​រង​របួស​ដល់​ថ្នាក់​បាក់​ជើង​ព្រោះ​ហ្គេម​ ​Pokemon Go។

 

ព្រោះ​តែ​ភាព​ងប់ងុល​ហួសហេតុ​របស់​ប្រជាពលរដ្ឋ​ជា​មួយ​ ​Pokemon Go​ ​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​លេង​ហ្គេម​នេះ​ក្នុង​សារមន្ទីរ​ជាតិ​នោះ​ទេ​ ​ព្រោះ​ដើម្បី​រក្សា​សុវត្ថិភាព​វត្ថុ​បុរាណ៕

 

អាន​បន្ត​ ​៖​ ទាំង​នេះ​ជា​សម្ភារៈ​​ដែល​​អ្នក​ថត​រូប​ព្រឹត្តិការ​ណ៍​អូឡាំពិក​យក​ជាប់​ខ្លួន​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​straitstimes