Zoomer-X ស៊េរី​ ២០១៧​ ចេញ​វីដេអូ​ពាណិជ្ជកម្ម​ដំបូង

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​ក្រុមហ៊ុន​ហុងដា​នៅ​ប្រទេស​ថៃ​បាន​បង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​រូបរាង​របស់​ Zoomer-X ឆ្នាំ​ ២០១៧​ ដែល​មាន​ពណ៌​ស្រស់​ឆើត ហើយ​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ផ្សេង​​ទៀត​បង្ហាញ​ពី​ពណ៌​ដ៏​លេច​ធ្លោ​របស់​ម៉ូតូ​ស៊េរី​ថ្មី​នេះ។

 

Zoomer-X ស៊េរី​ ២០១៧​ ចេញ​វីដេអូ​ពាណិជ្ជកម្ម​ដំបូង
​​​វីដេអូ​ខាង​លើ​អាច​ឃើញ​បាន​ថា​រូបរាង​របស់​ Zoomer-X ស៊េរី​ថ្មី​ មិន​ខុស​គ្នា​ពី​​ស៊េរី​មុន​ឡើយ​ ​ពោល​​មាន​តែ​ពណ៌​ម៉ូតូ​ប៉ុណ្ណោះ​ ដែល​ផ្លាស់​ប្ដូរ​ម៉ូដ​ទាំង​ស្រុង។ សម្រាប់​ជម្រើស​ពណ៌​លើ​ស៊េរី​ថ្មី​នេះ​មាន​ដូច​ជា​ ក្រហម-ខ្មៅ, បៃតង-ខ្មៅ, ស្វាយ-ខ្មៅ, ខៀវ​-ខ្មៅ, ស-ខ្មៅ និង​ ពណ៌​ខ្មៅ​ទឹក​ក្រូច។​

 

 

ក្រុមហ៊ុន​ហុងដា​នៃ​ប្រទេស​ថៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ Zoomer-X ជំនាន់​ថ្មី​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ប្រមាណ​ ៦៥ ៦០០ បាត​ ឬ​ស្មើ​ប្រមាណ​ ១ ៨៧៧ ដុល្លារ៕​​​

 

ចុច​អាន៖ ហុងដា​បង្ហាញ​រូបរាង​ Zoomer-X ស៊េរី​ថ្មី​រចនា​ពណ៌​ស្អាត​ប្លែក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Honda Motorcycle Thailand​​​​​