កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន

(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ពីបទលួចលុយរបស់ក្រុមហ៊ុនបារីហ្វីនចំនួន៤០០០ដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង។
កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន
មន្រ្តីការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីបានទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងមានសមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេត គង់ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរសន្តិសុខក្រុមហ៊ុនGSS  ដែលរស់នៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ។

តាមពាក្យបណ្តឹងរបស់ឈ្មោះហ៊ន សម្បតិ ភេទប្រុសអាយុ៣៧ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនបារីហ្វីន រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង បាបញ្ជាក់ថា ជនសង្ស័យបានលួចលុយចំនួន៤,០០០ដុល្លារ កាលពីវេលាម៉ោង១៦៖៥២នាទីថ្ងែទី៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចក្រុមហ៊ុនបារីហ្វីន ស្ថិតនៅភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងនិងខេត្តបាត់ដំបង។

បន្ទាប់ពីនាំខ្លួនយកមកសាកសួរជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចលុយបុគ្គលិកក្រុមហ៊ុន ឈ្មោះ ហ៊ន សម្បតិ្តក្នុងកាប៊ីនរថយន្តលេីកៅអីកណ្តាលពិតប្រាកដមែន។

ជនសង្ស័យក៏បាននាំសមត្ថកិច្ចទៅចង្អុលកន្លែងដែលខ្លួនលួចលុយលាក់ទុកក្រោមគំនរស្មៅខាងមុខក្រុមហ៊ុន សមត្តកិច្ចធ្វេីដកហូកបានប្រាក់ចំនួន៤,០០០ដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យដេីម្បីក៏សាងសំណំុរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ៕
កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន

កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន

កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន

ប្រភព៖ Fresh News

  • កម្លាំងអាវុធហត្ថចាប់ខ្លួនសន្តិសុខក្រុមហ៊ុន GSS ក្រោយលួចលុយជាង៤០០០ដុល្លារ របស់ក្រុមហ៊ុនបារី ហ្វីន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:កំសាន្ត
Tags: