គ្រូមន្តអាគម​រំលោភ​អ្នកជំងឺ​ក្នុងផ្ទះ​សំណាក់​ពេល​កំពុង​ព្យាបាល​

ដោយសារតែល្មោភកាមគុណ គ្រូទាយម្នាក់បានយកមន្តអាគមមកបិទបាំង និង ទាក់ទាញបំរើនូវកាមគុណរបស់ខ្លួន តែចុងក្រោយគេចមិនផុតពីកណ្តាប់ដៃប៉ូលិសឡើយ ។

គ្រូមន្តអាគមអូមអាមម្នាក់នោះបានលួងលោម និង ឆបោកនារីម្នាក់នាំនាងចូលផ្ទះសំណាក់ ដើម្បីបញ្ចូលមន្តអាគមព្យាបាលជំងឺ ប៉ុន្តែបែរជាបង្ខំចាប់រំលោភរហូតបានសម្រេច ក៏ត្រូវនារីរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
គ្រូមន្តអាគម​រំលោភ​អ្នកជំងឺ​ក្នុងផ្ទះ​សំណាក់​ពេល​កំពុង​ព្យាបាល​
នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនត្រង់ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៦ ។ គ្រូកំហូចរូបនោះមានឈ្មោះ ឃិត នាងហៅ គ្រូធំ អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិ លាក់កូប ឃុំ លំហាច ស្រុក អង្គស្នួល ខេត្ត កណ្តាល មុខរបរគ្រូមន្ត អាគមន៍អូមអាម និង អតីតអ្នកសារព័ត៌មានខ្មែរអប្សរា ។

ជននេះបានឆបោកយកនារីរងគ្រោះ ទៅបញ្ចុះអំពើអាបធ្មប់ បញ្ចូលញ្ញាណព្យាបាលជំងឺ និង យកទៅបំបួសនៅភ្នំគូលែន ប៉ុន្តែស្រាប់តែនាំចូលផ្ទះសំណាក់រួចបង្ខំរួមភេទបានសម្រេច កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ ឯនារីរងគ្រោះឈ្មោះ រ.ម.ល អាយុ ២៦ ឆ្នាំ នៅភូមិ ផ្សារកន្ទួត ឃុំ សង្កែសាទប ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល ។

នគរបាលស្រុកឱរ៉ាល់បានប្រាប់ថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ជនសង្ស័យក៏ត្រូវឃាត់ខ្លួនបាននៅស្រុឪរ៉ាល់ ។ សម្ភារៈ និង វត្ថុតាងដែលដកហូតបានពីគ្រូមន្តគមន៍រួមមានម៉ូតូម៉ាកណៃហត ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-0018 ០១ គ្រឿង ចិញ្ចៀន ១ វង់ ទូរស័ព្ទដៃ ២ គ្រឿង ប័ណ្ណសម្គាល់ខ្លួន សារព័ត៌មានខ្មែរអប្សារា ១សន្លឹក អត្តសញ្ញាណប័ណ្ណទាហាន ១ សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ ១ សន្លឹក ប្រាក់ដុល្លារអាមេរិកក្រដាស ៥០ ដុល្លារ ១ សន្លឹក, ក្រដាសប្រាក់ភូមា ១,០០០ ១ សន្លឹក, ប្រាក់បាតថៃ ២០ បាត ១សន្លឹក និងប្រាក់រៀលចំនួន ១៦ ០០០ រៀល កាតគ្រីម៉ូតូ ១ សន្លឹក ប័ណ្ណបើកបរ ១ សន្លឹក រូបចម្លាក់ ព្រះ 8 អង្គ រូបសេះ ១ ខ្សែអង្កាំ 3 ខ្សែ និង ខ្សែកអំបោះ ១ ខ្សែ ខ្សែ ក ចែជ្រូក ១ ខ្សែ និង ធ្មេញសត្វ ១ កញ្ចប់ កូនកាំបិត ២ និង កូនកន្ត្រៃ ១ និង សម្ភារៈថ្នាំបុរាណខ្មែរសម្រាប់ព្យាបាល និង បោកប្រាស់អ្នកជំងឺមួយចំនួនទៀត ។ បច្ចុប្បន្នគ្រូមន្តអគមន៍ល្មោភកាមនោះ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕សុថាត់
គ្រូមន្តអាគម​រំលោភ​អ្នកជំងឺ​ក្នុងផ្ទះ​សំណាក់​ពេល​កំពុង​ព្យាបាល​

ប្រភព៖ pmhotnews

  • គ្រូមន្តអាគម​រំលោភ​អ្នកជំងឺ​ក្នុងផ្ទះ​សំណាក់​ពេល​កំពុង​ព្យាបាល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: