ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង ២ពាន់​នាក់​ចូល​ទស្សនកិច្ច​កម្ពុជា​តាម​ច្រក​កំពង់ផែ​សមុទ្រ​

ព្រះសីហនុ៖ ភ្ញៀវទេសចរ បរទេសចម្រុះជាតិសាសន៍ចំនួនជាង ២ពាន់នាក់ បានធ្វើដំណើរតាមនាវាយក្សមួយគ្រឿងមានឈ្មោះ Pacific Eden ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង ២ពាន់​នាក់​ចូល​ទស្សនកិច្ច​កម្ពុជា​តាម​ច្រក​កំពង់ផែ​សមុទ្រ​
យោងតាម AKP លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍បរទេសយក្សមួយគ្រឿងមានឈ្មោះ Pacific Eden បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៣៦១នាក់ ក្នុងនោះមានស្រី ៧៤៥ នាក់ ដែលមាន ២៥ សញ្ជាតិ និងមាននាវិកសរុបចំនួន ៦១៦នាក់ ស្រី១៤៤នាក់ មាន៣៩សញ្ជាតិ។
ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង ២ពាន់​នាក់​ចូល​ទស្សនកិច្ច​កម្ពុជា​តាម​ច្រក​កំពង់ផែ​សមុទ្រ​
លោកបានឱ្យដឹងថា នាវាទេសចរណ៍ Pacific Eden មានបណ្តោយ ២១៩ ម៉ែត្រ ទទឹង៣១ម៉ែត្រ ជម្រៅទឹក ៦,៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេសSingapor ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីព្រឹកមិញនេះ។នាវានេះនឹងមានគម្រោងនាំភ្ញៀវទេសចរបរទេសចាកចេញ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅរសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។
លោកវរសេនីយ៍ឯកដដែលបានបន្តទៀតថា ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមនាវា pacific Eden ចំនួន១៣៦១នាក់ មានសញ្ជាតិផ្សេងគ្នា ហើយភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តតាមនាវា Pacific Eden ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់។
បើតាមការឱ្យដឹងពីលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា ដោយសារតែរដូវភ្លៀងធ្វើឱ្យនាវាទេសចរណ៍បរទេសខកខានចូលចត ព្រោះអាចជួបព្យុះ ភ្លៀង ហើយនៅចុងឆ្នាំ២០១៦ និងមាននាវាទេសចរបរទេសនាំភ្ញៀវចូលចត បោះយុទ្ធការនៅខេត្តព្រះសីហនុ មានការកើនឡើងជាបន្តទៀត។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តតំបន់កោះក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃប្រមាណជា ១ពាន់នាក់ ដោយការធ្វើដំណើតាមផ្លូវទឹកធានាបាននូវសុវត្ថិភាព ប្រើពេលវេលាតែ៤៥នាទី ភ្ញៀវអាចទៅ កម្សាន្តនៅតាមកោះនិងត្រឡប់មកកាន់ដី គោកវិញទាន់ពេលវេលា។
ម្យ៉ាងទៀតដោយ សារអាជ្ញាធរបានបំផុសប្រជាពលរដ្ឋនៅតំបន់កោះការពារបរិស្ថាន អនាម័យប្រកបដោយសោភ័ណភាពនិងមានព្រៃធម្មជាតិ ជាចំណុចក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង ម្យ៉ាងទៀតឆ្នេរ សមុទ្រខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរស្អាតលើសកលលោក ស័ក្តិសមជាតារារៈនាទិសនារតី៕
ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង ២ពាន់​នាក់​ចូល​ទស្សនកិច្ច​កម្ពុជា​តាម​ច្រក​កំពង់ផែ​សមុទ្រ​
ប្រភព ៖ kqube
  • ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង ២ពាន់​នាក់​ចូល​ទស្សនកិច្ច​កម្ពុជា​តាម​ច្រក​កំពង់ផែ​សមុទ្រ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/08  Category:ជីវិតនិងសង្គម
Tags: