បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​

6 Videos


បញ្ញា សិទ្ធិ ដែលគេស្គាល់ថាជាតារាចម្រៀងប្រុសម្នាក់មានរូបសម្រស់ស្រស់សង្ហា និង មុខមានមន្តស្នេហ៍នោះ កាលពីពេលថ្មីៗនេះបានពើបប្រទះនឹងការរិះគន់ឥតសំចៃមាត់ទាក់ទងនឹងការចម្លងបទប្រទេសជិតខាងមកច្រៀង ដោយមានទាំងក្បាច់រាំផង ។ ការរិះគន់កន្លងមកនោះ គេមើលឃើញថា លោក បញ្ញា សិទ្ធិ ហាក់មិនមានការឈឺក្បាលអ្វីឡើយ ព្រោះគេកត់សម្គាល់ឃើញលោកនៅតែសឿងយកបទចម្លងបរទេសមកច្រៀងនៅលើឆាកដដែល ។

បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​

ជាក់ស្តែងកាលពីថ្ងៃអាទិត្យទើបនឹងកន្លងមកនេះ លោក បញ្ញា សិទ្ធិ បានឡើងច្រៀងក្នុងកម្មវិធីទូរទស្សន៍មួយ ដោយលោកលើកយកបទចម្រៀងប៉ុន្មានបទមកបកស្រាយ ដែលបទចម្រៀងទាំងនោះត្រូវបានប្រិយមិត្តទស្សនិកជនដឹង និង ស្គាល់ច្បាស់ថាជាបទចម្លងចេញពីប្រទេសជិតខាង ។ ប្រិយមិត្តទស្សនិកជនបាននិយាយថា បញ្ញា សិទ្ធិ ហាក់មិនខ្លាចនឹងការរិះគន់ឡើយ ពោលគឺលោកនៅតែសឿងលើកយកបទដែលចម្លងមកច្រៀងដដែល មិនត្រឹមតែច្រៀងបទចម្លងពីគេទេ សូម្បីតែក្បាច់រាំក៏សឹងតែដូចគេដែរ ។

បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​

មានការនិយាយថា ការ Cover បទប្រទេសជិតខាងមកច្រៀងនេះ មិនសូវចោទជាបញ្ហាទេ តែអ្វីដែលគេដាក់បន្ទុកខ្លាំងនោះគឺការស្លៀកពាក់តុបតែងខ្លួន និង ក្បាច់រាំ គឺយកស្ទីលសឹងតែមួយរយភាគរយទៅហើយដែលដូចគេនោះ ។ ជាមួយគ្នានេះដែរ បើតាមបទសម្ភាសនឹងសារព័ត៌មានក្នុងស្រុកមួយ លោក បញ្ញា សិទ្ធិ បានឱ្យដឹងថា លោកនឹងមិនបញ្ឃប់នោះទេ តែលោកអាចនឹងយកមកកែច្នៃធ្វើឱ្យល្អប្រសើរជាងនេះទៅទៀត ដោយយកបទផ្សេងៗមក Cover ។

បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​

ការលើកឡើងរបស់លោក បញ្ញា សិទ្ធិ នេះហាក់មិនបានយកចិត្តទុកដាក់នឹងការរិះដើម្បីស្ថាបនាពីបណ្តាអ្នកគាំទ្រឡើយ ដែលធ្វើឱ្យប្រិយមិត្តទស្សនិកជនមួយចំនួនអស់សង្ឃឹមជាមួយនឹងលោកយ៉ាងខ្លាំង ខណៈពេលដែលតារាចម្រៀងក្នុងប្រទេសមួយចំនួនកំពុងខិតខំបង្កើតស្នាដៃបទថ្មីដែលមិនចម្លងពីគេនោះ ហើយអ្វីដែលលោក បញ្ញា សិទ្ធិ កំពុងតែធ្វើនេះ ប្រិយមិត្តទស្សនិកជនបានដាក់បន្ទុកថា លោកអាចនឹងធ្វើឱ្យមុខមាត់ប្រទេស និង សិល្បៈចម្រៀងខ្មែរអាប់មុខ និង គេមើលងាយ ។

បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​

ជាសំណូមពរដល់លោក បញ្ញា សិទ្ធិ និង តារាចម្រៀងមួយចំនួនដែលនៅបន្តច្រៀងបទចម្លងពីបរទេសនោះ ប្រិយមិត្តទទូចសុំឱ្យមានការកាត់បន្ថយ បើអាចសុំបញ្ឈប់តែម្តង ដើម្បីចៀសវាងប្រទេសជិតខាងមើលងាយសិល្បៈចម្រៀងខ្មែរទៀត៕ សាកល

បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​បញ្ញា សិទ្ធិ មិន​ញញើត​នឹង​ការរិះគន់​