គ្រូទាយល្មោភកាម! លួងលោមនារីរងគ្រោះ ចូលផ្ទះសំណាក់ បញ្ចូលមន្តអាគមន៍ និងព្យាបាលជំងឺ​​រហូតចាប់រំ​លោភបានសម្រេច

(កំពង់ស្ពឺ)៖ គ្រូមន្តអាគមន៍ អូមអាមម្នាក់ បានលួងលោមបានឆបោកនារីម្នាក់នាំចូលផ្ទះសំណាក់ ដើម្បីបញ្ចូលមន្តអាគមន៍ ព្យាបាលជំងឺ ប៉ុន្តែបែរជាបង្ខំចាប់រំលោភ រហូតបានសម្រេច ក៏ត្រូវនារីរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានប្រាប់ឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ត្រង់ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦។

ជនសង្ស័យដែលឆបោកស្ត្រីរងគ្រោះយកទៅបង្ខំរំលោភក្នុងផ្ទះសំណាក់នោះមានឈ្មោះ ឃិត នាងហៅគ្រូធំ អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិលាក់កូប ឃុំលំហាច ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរគ្រូមន្តអាគមន៍អូមអាម និងអតីតអ្នសារព័ត៌មានខ្មែរអប្សរា។

ជននេះបានឆបោកយកនារីរគ្រោះ ទៅបញ្ចុះអំពេីអាបធ្មប់ បញ្ចូលញ្ញាណព្យាបាលជំងឺនិងយកទៅបំបួសនៅភ្នំគូលែន ប៉ុន្តែស្រាប់តែនាំចូលផ្ទះសំណាក់រួចបង្ខំរួមភេទបានសម្រេច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

នារីរងគ្រោះឈ្មោះ រ.ម.ល អាយុ ២៦ឆ្នាំ នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប។

នគរបាលស្រុកឱរ៉ាល់បានប្រាប់ថា សម្ភារៈ និងវត្ថុតាងដែលដកហូតបានរួមមាន៖
១- ម៉ូតូម៉ាកណៃហត ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-0018 ០១គ្រឿង។
២- ចិញ្ចៀន០១វង់
៣- ទូរស័ព្ទដៃ02គ្រឿង
៤- ប័ណ្ណសម្គាល់ខ្លួន សារព័ត៌មានខ្មែរអប្សារា ០១សន្លឹក
៥- អត្តសញ្ញាណប័ណ្ណទាហាន០១សន្លឹក
៦- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់01សន្លឹក
៧- ប្រាក់ដុល្លារអាមេរិកក្រដាស ៥០ដុល្លារ ០១សន្លឹក, ក្រដាសប្រាក់ភូមា១,០០០ ០១សន្លឹក, ប្រាក់បាតថៃ២០បាត ០១សន្លឹក និងប្រាក់រៀលចំនួន១៦,០០០រៀល
៨- កាតគ្រីម៉ូតូ ០១សន្លឹក
៩- ប័ណ្ណបេីកបរ ០១សន្លឹក
១០- រូបចម្លាក់ព្រះ8អង្គរូបសេះ០១
១១- ខ្សែអង្កាំ03ខ្សែនិងខ្សែកអំបោះ ០១ខ្សែ
១២- ខ្សែ ក ចែជ្រូក០១ខ្សែនិងធ្មេញសត្វ ០១កញ្ចប់
១៣- កូនកាំបិត០២ និងកូនកន្ត្រៃ០១ និង
១៤- សម្ភារៈថ្នាំបុរាណខ្មែរសម្រាប់ព្យាបាល និងបោកប្រាស់អ្នកជំងឺមួយចំនួនទៀត៕

ប្រភព៖ freshnewsasia


Related Posts