ផ្អើលពេញផ្លូវ! ឆ្កែឆ្កួតមួយក្បាល ដើរខាំគេ ខាំឯងពេញផ្លូវ ចុងក្រោយត្រូវប៉ូលិសបាញ់ងាប់! (មានវីដេអូ)

ចិន៖ ផ្អើលអស់អ្នកដំណើរតាមដងផ្លូវ អ្នកខ្លះទៀតរត់ប្រាសអាយុ សោយសារ ឆ្កែឆ្កួត មួយក្បាលមិនដឹងមកពីណា ដើរខាំគេខាំឯង បណ្តាលឲ្យមនុស្សប្រមាណ២០ នាក់រងរបួសដោយសារចង្កូមរបស់វា ប៉ុន្តែចុងក្រោយ ឆ្កែឆ្កួតមួយក្បាលនោះ ត្រូវងាប់ ដោយសារគ្រាប់កាំភ្លើងរបស់ប៉ូលិស ។

យោងតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅខេត្ត Guizhou ប្រទេសចិន ដោយ ឆ្កែមួយក្បាល ទំនងជាឆ្កួតជ្រូក ដើរខាំគេ ខាំឯងពេញផ្លូវ បណ្តាលឲ្យមនុស្សប្រមាណ ២០ នាក់ រងរបួសដោយសារចង្កូមរបស់វា ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ប្រភពដដែលបានបន្តថា នៅក្នុងនោះ ក៏មានវីដេអូឃ្លីបមួយបានបង្ហាញពីទិដ្ឋភាព នៃការវាយប្រហារ របស់ឆ្កែមួយក្បាលនោះផងដែរ ដោយក្នុងវីដេអូ​នោះ គេសង្កេតឃើញ បុរសម្នាក់ដែលកំពុងឈរលើដងផ្លូវសុខៗ ក៏ត្រូវបានវាយប្រហារដោយសត្វឆ្កែមួយក្បាលនោះ ប៉ុន្តែត្រូវរូបលោកតបតវិញ និងព្យាយាមការពារខ្លួនកុំឲ្យវាខាំ តែទោះជាយ៉ាងណាក្តី បុរសម្នាក់នោះនៅតែចៀសមិនផុតពីចង្កូមដ៏មុតស្រួចរបស់វា ។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងវីដេអូដដែលនោះ នារីម្នាក់ ក៏ត្រូវឆ្កែឆ្កួតមួយក្បាលនោះវាយប្រហារដែរ ប៉ុន្តែនាងហាក់បីដូចជាដឹងខ្លួនមុន ដោយបានយកកាបូបរបស់នាងរារាំង រួចវាយទៅលើឆ្កែនោះវិញជាមួយកាបូបក្នុងដៃរបស់នាង។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ដែលត្រូវបានសត្វឆ្កែ វាយប្រហារ ក្នុងចំនោមនោះ ក៏មានបុរសចំណាស់ វ័យ៧៥ឆ្នាំម្នាក់ និងកូនក្មេងអាយុ ៨ឆ្នាំម្នាក់ផងដែរ ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីធំដុំដល់អាយុជីវិតពួកគេនោះទេ ។

ជាចុងក្រោយប្រភពក៏បានបញ្ជាក់បន្ថែមទៀតថា គ្មាននរណាម្នាក់អាចធ្វើអ្វីឆ្កែនោះបានទេ ដោយសារតែវាមានអាការៈឆ្កួតជ្រូកទៅហើយ ដូច្នេះបានត្រឹមតែ ពេលវាមកខាំ បានត្រឹមតែតដៃយកវត្ថុនៅក្នុងដៃតបតទៅវិញប៉ុណ្ណោះ ។ ក្រោយមក​អស់រយៈពេល ២ម៉ោង ទើបមានខាងប៉ូលិសចុះមកអន្តរាគមន៍ ដោយចុងក្រោយឆ្កែឆ្កួតមួយក្បាលនោះ ត្រូវប៉ូលិសបាញ់ងាប់នៅនឹងកន្លែងតែម្តង ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា​ ឆ្កែ ១ ក្បាល បានខាំបុរសដើរដោះអាវម្នាក់ យ៉ាងមិនសំចៃមាត់ នៅតាមដងផ្លូវ បណ្តាលឱ្យបុរសរងគ្រោះ របួសយ៉ាងធ្ងន់ធ្ងរ។

វីដេអូមួយបានបង្ហាញពីបុរសដើរដោះអាវមា្នក់ ត្រូវបានឆ្កែខាំយ៉ាងឃោរឃៅបំផុត នៅតាមដងផ្លូវ។ បុរសរងគ្រោះ បានដួលទៅលើផ្លូវ ហើយឆ្កែនោះ បានព្យាយាមវាយប្រហារមិនឈប់ឈរ។

ក្នុងហេតុការណ៍នោះ មានអ្នកដំណើរព្យាយាមយកដំបងវែងវាយឆ្កែនោះ កាន់តែធ្វើឲ្យវាកាចខ្លាំងឡើង ហើយវាបានព្យាយាមខាំ អ្នកយកដំបងមកវាយវាទៀតផង។

ក្រោយមក វាក៏បកទៅខាំបុរសរងគ្រោះវិញ ដែលកំពុងដេកដួលនៅលើថ្នល់នៅឡើយ។

យោងតាមប្រភពបានឱ្យដឹងថា អ្នកដំណើរមួយចំនួនបាននាំគ្នាគេចពីផ្លូវកើតហេតុនិងមានមួយចំនួនទៀត មានអារម្មណ៍ចង់សន្លប់ និងញញើត ពេលពួកគេបានឃើញ ហេតុការណ៍ដ៏រន្ធត់នោះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើលពេញផ្លូវ! ឆ្កែឆ្កួតមួយក្បាល ដើរខាំគេ ខាំឯងពេញផ្លូវ ចុងក្រោយត្រូវប៉ូលិសបាញ់ងាប់! (មានវីដេអូ)

ផ្អើលពេញផ្លូវ! ឆ្កែឆ្កួតមួយក្បាល ដើរខាំគេ ខាំឯងពេញផ្លូវ ចុងក្រោយត្រូវប៉ូលិសបាញ់ងាប់! (មានវីដេអូ)

ផ្អើលពេញផ្លូវ! ឆ្កែឆ្កួតមួយក្បាល ដើរខាំគេ ខាំឯងពេញផ្លូវ ចុងក្រោយត្រូវប៉ូលិសបាញ់ងាប់! (មានវីដេអូ)