ឈ្វេងយល់! ហេតុអ្វីបានជា ជនជាតិជប៉ុនភាគច្រើន មិនផុសរូបខ្លួនឯង ឬសង្សារ នៅក្នុងហ្វេសប៊ុក?

សព្វថ្ងៃនេះដោយសារបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ហ្វេសប៊ុកត្រូវបានជនជាតិខ្មែរ យើងនិយមរាប់អានថាវាជាបណ្តាញសង្គមមួយ ដែលផ្តល់នូវការទំនាក់ទំនងដ៏អស្ចារ្យ។ ក្នុងនោះការផុសរូបភាពផ្ទាល់ខ្លួន ដូចជារូប សែលហ្វី រូបមិត្តភក្តិ សកម្មភាពដើរកម្សាន្ត ការចូលរួមពិធីនានា គឺជារឿងធម្មតាគ្មានអ្វីចម្លែកនោះទេ។

ប៉ុន្តែប្រជាជនជប៉ុន មិនបានគិតដូច្នេះឡើយ ពួកគេមានគំនិតផ្ទុយពីនេះ  ដោយភាគច្រើនគេមិនផុសរូបខ្លួនឯង ឬសង្សារ នៅក្នុងហ្វេសប៊ុកឡើយ គឺមានតែរូបភាពសត្វ ផ្កា ឬទេសភាពទាក់ទាញនានា ដាក់នៅលើ Profile តែប៉ុណ្ណោះ។

ចង់ដឹងថាតើនេះបណ្តាលមកពីហេតុផលអ្វីខ្លះ? សូមតាមដាន និងឈ្វេងយល់ជាមួយខ្មែរឡូតទាំងអស់គ្នា៖

១.បារម្ភខ្លាចថាអាចនឹងកើតជម្ងឺលង់នឹងខ្លួនឯង៖ ពួកជប៉ុនមើលឃើញថាមនុស្ស ដែលតែងតែដាក់រូបខ្លួនឯង  ឬក៏ផុសរូបផ្ទាល់ខ្លួន​នៅលើហ្វេសប៊ុក គឺជាមនុស្សដែល មានភាពឆ្កួតវង្វេងទៅនឹងសម្រស់ខ្លួនឯងយ៉ាងខ្លាំង។ ក្នុងករណីបែបនេះ បើអ្នកណា ដែលមានមិត្តភក្តិជាជនជាតិជប៉ុន ពេលលើកទូរស័ព្ទដៃមកថ តរូបសែលហ្វីជាមួយគ្នានោះ សូមដឹងនៅក្នុងចិត្តផងថា ជប៉ុនគេមិនបានរីករាយនៅក្នុងការថតរូប​ជាមួយយើង ប៉ុន្មានទេ តែផ្ទុយទៅវិញ ចិត្តគំនិតរបស់ជនជាតិជប៉ុន ច្បាស់ជាលួចសើចចំអក និងគិតក្នុងចិត្តគេថា៖ “ហាស ហា! ប្រហែលជាគិតថាខ្លួនឯង មានមុខមាត់ស្រស់ស្អាត ស្លាប់ហើយមើលទៅ!” ខ្មាសគេទេ បើគេនិយាយបែបនេះដាក់យើង។

២.យល់ថាជាមនុស្សអួតក្អេងក្អាង៖ ជនជាតិជប៉ុនគិតថា ប្រសិនបើមួយថ្ងៃៗពួកគេ គិតតែរវល់រឿងផុសរូប ពេលទៅក្នុងពិធីជប់លៀង សកម្មភាពសប្បាយក្អាកក្អាយ អាហារអឺរ៉ុបល្អៗ ស្រាមានតម្លៃថ្លៃៗគ្រប់ពេលនោះ ពួកជប៉ុនបានមើលឃើញថានោះ គឺជាអំនួតដែលពួកគេមិនចង់ធ្វើនោះទេ ឬបើបានឃើញអ្នកណា​ ផុសរូបដូច្នេះមក ជនជាតិជប៉ុនពិតជាមានអារម្មណ៍ថា ជ្រេញនិងជិនឫកអស់ពួកអ្នកទាំងនោះខ្លាំងណាស់។

៣.ភ័យខ្លាចការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន៖ រឿងនេះជាបញ្ហាចម្បងដែលជនជាតិ ជប៉ុនមួយភាគធំ ខ្លាចរអារខ្លាំងបំផុត។ ប្រជាជនជប៉ុន មានការភ័យខ្លាចតាំងពីការប្រើ ឈ្មោះពិត ដាក់នៅក្នុងគណនីហ្វេសប៊ុក ដើម្បីចុះឈ្មោះ។ ពួកគេភ័យខ្លាចថានឹងមាន មនុស្សយករូប Profile ទៅបង្កើតជាទម្រង់ផ្សេងៗ​ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស  ឬគំរាមកំហែង ចាប់ជំរិតជាដើម។ ក្នុងករណីខ្លះទៀត ការបង្ហាញពីទិន្នន័យ ផ្ទាល់ខ្លួន  ឬរូបពិតរបស់ប្រពន្ធ កូនខ្លួនទៅក្នុងបណ្តាញសង្គម ក៏ជារឿងគ្រោះថ្នាក់ ផងដែរ ដែលមនុស្សជប៉ុន មិនងាយនឹងប្រព្រឹត្តិផ្តេសផ្តាសនោះឡើយ។

ចំពោះជនជាតិជប៉ុន គឺមានភាពខុសគ្នា បណ្តាលមកពីមូលហេតុដូចតទៅ៖

១.ភ័យខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់៖ កាលពីមុនបុរសជប៉ុនជាញឹកញាប់ ចូលចិត្តផុសរូបមិត្តស្រីជារឿយៗ។ ក្រោយមកធ្វើឱ្យនាង មានការអៀនខ្មាសជាខ្លាំង ចំពោះកិរិយាមិនសមរម្យមួយចំនួន ដោយមិនដឹងខ្លួនរបស់នាង ជួនកាលយករូបនាង ទៅអួតមិត្តដទៃ  ឬផ្សេងៗទៀត ដែលប៉ះពាល់ដល់អារម្មណ៍នាង។ ដូច្នេះវាត្រូវបាន ហាមឃាត់ផងដែរនៅជប៉ុន។ តមកអ្នកដែលមានមិត្តប្រុស ឬមិត្តស្រីជាជនជាតិជប៉ុន ត្រូវបានស្នើសុំការអនុញ្ញាតិជាមុនសិន ប្រសិនបើចង់យករូបម្ចាស់ខ្លួនគេ ទៅផុសក្នុងហ្វេសប៊ុក។

២.ភ័យខ្លាចគេមើលមកថាខ្លួនជាគូស្នេហ៍ដ៏ល្ងង់ខ្លៅ៖ គូស្នេហ៍ល្ងង់ខ្លៅ មកពីពាក្យថា Bakap-puru(バカップル) ជាភាសាជប៉ុន Bakap គឺល្ងង់ ឬឥតប្រាជ្ញា ឯ Kappuru គឺក្តីស្រឡាញ់។ សរុបសេចក្តីមក «គូស្នេហ៍ល្ងង់ខ្លៅ» ចង់មានន័យថា គឺជាគូស្នេហ៍ មួយចំនួនដែលបានបង្ហាញភាពស្និទ្ធស្នាលស្នេហាគ្នាយ៉ាងផ្អែមល្ហែម ដូចជាការថើប ការឱប ការប្រឡែងគ្នាលេងជាដើម រួចផុសបង្ហោះនៅលើហ្វេសប៊ុក ចែកចាយឱ្យ អ្នកដទៃបានឃើញជាសារធារណៈ ដោយគ្មានភាពខ្មាសអៀន និងមិនខ្លាចរអែងចិត្ត អ្នកណាម្នាក់ឡើយ។

ទង្វើបែបនេះត្រូវបានជនជប៉ុនគិតថា  គូស្នេហ៍ទាំងនេះពិតជាល្ងង់ខ្លៅខ្លាំងណាស់ ហើយមិនបានស្រឡាញ់គ្នា ពិតប្រាកដឡើយ គឺគ្រាន់តែស្រឡាញ់គ្នា ដើម្បីបង្អួតគេ ស្រឡាញ់គ្នាតែមួយរយៈពេលខ្លី  និងគ្មានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកទេ ព្រោះជប៉ុនមើលឃើញថា  ស្នេហាគឺកើតចេញពីមនុស្ស២នាក់ ដែលបានប្រគល់ ក្តីស្នេហ៍ទៅឱ្យគ្នា អស់ពីបេះដូង មានរឿងអីត្រូវបង្ហាញឱ្យគេបានដឹង ជាសាធារណៈនោះ? បើជ្រុលតែបង្ហាញឱ្យគេឃើញអស់ទៅហើយ តើមានរបស់អ្វីដែលជាមានតម្លៃនៅក្នុងខ្លួនទៀត?

ដូច្នេះសូមគិតពិចារណាទាំងអស់គ្នា សាឡើងវិញនូវចំណុចណាល្អៗ ឯចំណុចល្អ មិនសមហេតុផល គួរគ្រវែងចោលឱ្យឆ្ងាយកុំឱ្យស្មុគស្មាញ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឈ្វេងយល់! ហេតុអ្វីបានជា ជនជាតិជប៉ុនភាគច្រើន មិនផុសរូបខ្លួនឯង ឬសង្សារ នៅក្នុងហ្វេសប៊ុក?