Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

វត្តមាន​នា​ពេល​ថ្មី​ៗ​នេះ​របស់​តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ Yoona បាន​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រូបរាង​ដ៏​ស្គមស្គាំង​របស់​នាង។

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

តែងតែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នៅ​រាល់​ទីកន្លែង​ដែល​ខ្លួន​ដាក់​ជើង​ដល់ ជា​ថ្មី​ម្ដង​ទៀត​តារា​ចម្រៀង​និង​សម្ដែង Yoona បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​គ្រប់​គ្នា​ម្ដង​ទៀត។ យ៉ាងណាក៏ដោយ លើក​នេះ​គេ​បែរ​ជា​ព្រួយបារម្ភ​ចំពោះ​ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​នេះ​វិញ​ព្រោះ​រូបរាង​ស្គម​ស្គាំង​របស់​នាង។

 

ព្រឹក​ថ្ងៃ​ទី ៨​ខែ​សីហា ម្ចាស់​បទ “Lion Heart” បាន​មាន​វត្តមាន​នៅព្រលានយន្តហោះ​អន្តរជាតិ Incheon ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​សម្រាប់​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។ ក្នុង​សំលៀកបំពាក់​សាមញ្ញ​និង​ខោ​ខ្លី តួ​រឿង “ស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង” បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ពី​ខ្លួន​ចំពោះ​ជើង​ដ៏​ស្គម​មាន​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​របស់​ខ្លួន៕

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

Yoona លេច​ជើង​ស្គម​ដូច​កុក​ពេល​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ

 

ចុចអាន៖នេះ​គឺ​ជា​សម្រស់​ពិត​របស់​តារា​ស្រី​អាស៊ី​កូន​កាត់​ពេល​គ្មាន​ក្រែម​ម្សៅ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14