Liverpool ចុះហត្ថលេខាជាមួយអតីតអ្នកចាំទី Arsenal វ័យចំណាស់ កុងត្រា១ឆ្នាំ

ហង្សក្រហម Liverpool បានចុះហត្ថលេខាជាមួយអតីតអ្នកចាំទីរបស់កាំភ្លើងធំ Arsenal វ័យ ៣៩ឆ្នាំ គឺកីឡាករ Alex Manninger ដើម្បីទុកជំនួសកីឡាករ Loris Karius និង Simon Mignolet នារដូវកាលក្រោយ។

Alex-Manninger

Manninger បាននិងកំពុងធ្វើការហ្វឹកហាត់នៅ Melwood អស់រយៈពេលពីរបីសប្តាហ៍កន្លងមកនេះ និងបានទៅជាមួយក្រុមរបស់គ្រូបង្វឹក Jurgen Klopp ក្នុងដំណើរទស្សនកិច្ចប្រកួតនៅក្នុងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់នៅសាកលវិទ្យាល័យ Stanford មុនពេលប្រកួតលក្ខណៈមិត្តភាពជាមួយតោខៀវ Chelsea នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

អ្នកចាំទីបទពិសោធន៍ច្រើននេះ ដែលទើបចាកចេញពីក្លិបអាល្លឺម៉ង់ Augburg ក្រោយពីចំណាយពេល ៤រដូវកាលនៅទីនោះ ត្រូវបានក្លិបអង់គ្លេសនេះផ្តល់កុងត្រាលេង ១២ខែ និងត្រូវបានពិចារណាដោយលោក Klopp ជាអ្នកជំនួសដែលមានបទពិសោធន៍ខ្លាំង។

អ្នកចាត់ការទូទៅក្លិប Liverpool រូបនេះ បានអនុញ្ញាតឲ្យអ្នកចាំទី Danny Ward, Adam Bogdan និង Ryan Fulton ទៅលេងឲ្យក្លិប Huddersfield Town, Wigan Athletic និង Chesterfield រៀងៗខ្លួន ជាលក្ខណៈខ្ចីជើងសម្រាប់រដូវកាលក្រោយនេះ៕

The post Liverpool ចុះហត្ថលេខាជាមួយអតីតអ្នកចាំទី Arsenal វ័យចំណាស់ កុងត្រា១ឆ្នាំ appeared first on CamboSport.