លោក Moyes ទិញខ្សែការពារដែល Chelsea ទុកចោល មកលេងនៅ Sunderland

គ្រូបង្វឹកឆ្មាខ្មៅ Sunderland លោក David Moyes បានធ្វើការចុះហត្ថលេខាជាមួយកីឡាករទីមួយលោក គឺ Papy Djilobodji ក្រោយពីបំពេញការផ្ទេរក្នុងតម្លៃខ្លួន ៨លានផោនសម្រាប់អតីតខ្សែការពាររបស់តោខៀវ Chelsea រូបនេះ។

Papy-Djilobodji

កីឡាករអន្តរជាតិរបស់ប្រទេសសេណេហ្គាល់ ដែលអាចលេងជាខ្សែបម្រើការពារបាន បានចុះហត្ថលេខាលើកុងត្រាចំនួន ៤ឆ្នាំនៅកីឡដ្ឋាន Stadium of Light នេះ។

Djilobodji បានមកលេងនៅ Chelsea កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃខ្លួនតែ ២.៧លានផោន ប៉ុន្តែបានត្រឹមតែបង្ហាញមួយប្រកួត នៅនាទីទី ៨៩ ប្តូរចូលជំនួស ក្នុងការប្រកួតឈ្នះ ៤-១ លើក្រុម Walsall នៅក្នុងក្របខណ្ឌ Capital One Cup ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ថ្វីបើមិនសូវបានលេងនៅកីឡដ្ឋាន Stamford Bridge ក្លិប Chelsea បានដំឡើងប្រាក់បៀរវត្សរ៍ គុណនឹង៣ សម្រាប់កីឡាករនេះ។

Djilobodji វ័យ ២៧ឆ្នាំបានចំណាយពេល ពាក់កណ្តាលរដូវកាលមុន លេងជាលក្ខណៈខ្ចីជើងឲ្យក្លិប Werder Bremen ហើយបានជួយឲ្យពួកគេគេចផុតពីការធ្លាក់ចេញពីលីក Bundesliga ក្នងនាទីទី ៨៨ ក្នុងការប្រកួតចុងក្រោយឈ្នះលើក្រុម Eintracht Frankfurt៕

The post លោក Moyes ទិញខ្សែការពារដែល Chelsea ទុកចោល មកលេងនៅ Sunderland appeared first on CamboSport.