ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

ការ​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​​នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​​ថ្ងៃ​ទី​២​បាន​បញ្ចប់​ហើយ ដោយ​ក្នុង​នោះ​ឃើញ​ថា មាន​ប្រទេស​ចំនួន​៣១​​​ ដែល​​បាន​ឈ្នះ​មេដាយ​ ​ប៉ុន្តែ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ពុំ​​ទាន់​បាន​​មេដាយ​មួយ​នៅ​ឡើយ​ទេ។ ក្នុង​ចំណោម​ប្រទេស​ទាំង​៣១​នេះ​ ក៏​​មាន​​ប្រទេស​នៅ​តំបន់​អាស៊ាន​ចំនួន​​​៤​ផង​ដែរ ដែល​​បាន​ឈ្នះ​មេដាយ៖

 

១. ថៃ – មេដាយ​​២ (មាស​១ សំរឹទ្ធិ​១)

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

កីឡា​ការិនី​​វ័យ​២១​ឆ្នាំ​ Sopita Tanasan

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

កីឡាករ​វ័យ​២០​ឆ្នាំ​​ Sinphet Kruaithong

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

ថៃ​ បាន​ឈ្នះ​មេដាយ​២ ​លើ​វិញ្ញាសា​លើក​ទម្ងន់​ដូច​គ្នា ដោយ​​កីឡា​ការិនី​​វ័យ​២១​ឆ្នាំ​ Sopita Tanasan ​ឈ្នះ​មេដាយ​មាស​លើក​ទម្ងន់​​៤៨​គីឡូក្រាម​ និង​កីឡាករ​វ័យ​២០​ឆ្នាំ​​ Sinphet Kruaithong ឈ្នះ​មេដាយ​សំរឹទ្ធិ​លើក​ទម្ងន់​​​៥៦​គីឡូ​ក្រាម។

 

២. វៀតណាម – មេដាយ​មាស​១

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

វៀតណាម​​ បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​ដោយ​ថ្វី​ដៃ​កីឡាករ​វ័យ​៤១​ឆ្នាំ Hoang Xuan Vinh ​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​ចម្ងាយ​១០​ម៉ែត្រ​ផ្នែក​បុរស។

 

៣. ឥណ្ឌូណេស៊ី – ​មេដាយ​ប្រាក់​១

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

កីឡា​ការិនី​វ័យ​២១​ឆ្នាំ Sri Wahyuni Agustiani ​បាន​ជួយ​ឲ្យ​ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​​ប្រាក់​​មួយ​ លើ​វិញ្ញាសា​លើក​ទម្ងន់​​៤៨​គីឡូក្រាម​ផ្នែក​នារី។

 

៤. ហ្វីលីពីន – ​មេដាយ​ប្រាក់​១

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

ប្រទេស​អាស៊ាន​៤​ហើយ ឈ្នះ​មេដាយ​អូឡាំពិក គិត​ត្រឹម​ថ្ងៃ​ទី​២

 

កីឡា​ការិនី​ វ័យ​២៥​ឆ្នាំ Hidilyn Diaz ​ជួយ​ឲ្យ​ហ្វីលីពីន​ ឈ្នះ​​មេដាយ​ប្រាក់​លើក​ដំបូង​នៅ​ទីក្រុង​ Rio លើ​វិញ្ញាសា​លើក​ទម្ងន់​នាទី​​៥៣​គីឡូ​ក្រាម៕

 

-ចុចអាន៖ កីឡាករ​ថៃ ឈ្នះ​មេដាយ​អូឡាំពិក តែ​យាយ​គាំង​បេះដូង​ស្លាប់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ rio2016