​មាន​កត្តា​៣​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​សម្រាលតាម​ធម្មជាតិ​

​មាន​កត្តា​៣​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​សម្រាលតាម​ធម្មជាតិ​

​ការ​សម្រាលកូន​តាម​ធម្ម​ជាតិ​គឺ​ល្អ​ជាង​ការវះកាត់ ព្រោះ​មុខរបួស​អ្នក​ងាយស្រួល​ជាសះស្បើយ ម្យ៉ាងទៀត​អ្នក​ឈឺ​តែមួយ​ភ្លេច​នៅពេលដែល​កើត​នោះ​ទេ​។ មិន​ដូច​ការ​វះ​នោះទេ អ្នក​អាច​ឈឺ​មុខរបួស​យូរ​។ ប៉ុន្តែ​មាន​កត្តា​៣​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​សម្រាលតាម​ធម្មជាតិ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

កត្តា​ចិត្ត​
មាន​អ្នក​ម្តាយ​មួយចំនួន​នៅ​មុនពេល​ដែល​កើត​តែងតែ​មាន​អារម្មណ៍​ភ័យខ្លាច ដោយ​ខ្លាច​ខ្លួនឯង​មិន​អាច​រង​នឹង​ការឈឺ​ចុក​ចាប់បាន​នៅ​ពេល​សម្រាល​។ អាស្រ័យ​ហេតុនេះ​ហើយ​ទើប​គេ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ ហើយ​ត្រូវការ​វះ​វិញ​។​

កត្តា​អាយុ​
នៅពេល​ដែល​អ្នកមាន​អាយុ​តិចពេក ឬ​ច្រើន​ពេក​សុទ្ធ​តែ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​នោះទេ ព្រោះ​នៅពេល​ដែល​អ្នកមាន​អាយុ​តិចពេក រាងកាយ​អ្នក​មិនទាន់​លូតលាស់​គ្រប់គ្រាន់ ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ទា​រកបាន​។ ម្យ៉ាងទៀត​នៅពេល​ដែល​អ្នកមាន​អាយុ​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នកមានគ្រោះថ្នាក់​។ ដូចនេះ​អាយុ​ដែល​ស័ក្តិសម​ក្នុងការ​សម្រាល​តាមបែប​ធម្មជាតិ​គឺ​ចាប់ពី​២៤​ដល់​២៨​ឆ្នាំ​។​

កត្តា​សារធាតុចិញ្ចឹម​
នៅពេល​ដែល​រាងកាយ​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​ច្រើនពេក ហួសកំណត់ នោះ​វា​នឹង​ធ្វើឲ្យ​កូន​មាន​លក្ខណៈធំពេក ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ងាយ​សម្រាលតាម​បែប​ធម្មជា​តិ​បាន​ទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។