ដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាង

6 Videos


តារាសម្តែងស៊ិចស៊ី ដេននី ក្វាន់ ទើបតែបញ្ចប់ពិធីសម្ពោធហាងពីរក្នុងពេលតែមួយ កាលពី ពេលថ្មីៗនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនាងទទួលបានកា ដូខ្សែកពេជ្រយ៉ាងស្រស់ ស្អាត មានតម្លៃរហូតដល់ជាង ១០ ម៉ឺនដុល្លារ ដែលនាងបង្ហើបថាជាកាដូគូស្នេហ៍ ដែលមានងារ ជាមន្ត្រីយោធាម្នាក់ ។

ដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាង

តារាសម្តែងស៊ិចស៊ីរូបនេះបានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ព្រមទាំងក្តី ស្រឡាញ់កាន់ តែខ្លាំងក្លាថែមទៀត នៅពេលដែលបុរសជាគូស្នេហ៍របស់ខ្លួនចំណាយលុយរាប់ ម៉ឺនដុល្លារ ដើម្បីធ្វើជាកាដូដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះដល់រូបនាង ។

ដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាង

ទោះជាយ៉ាងណានាងមិនបាន បញ្ជាក់ អំពីបុរសជាគូស្នេហ៍ថាជានណានោះទេ គ្រាន់តែទម្លាយថា គឺជាមន្ត្រីយោធាម្នាក់ ដែលមាន ឋានន្តរស័កថ្នាក់ផ្កាយថែមទៀតផង ។ នាងបានបន្ថែមផងដែរថានាងបានស្គាល់បុរសនោះ រយៈពេលពីរឆ្នាំមកហើយ ហើយនៅក្នុងពិធីជប់លៀងនោះបុរសជាគូស្នេហ៍ របស់នាងមិនបាន បង្ហាញវត្តមាននោះទេ ដោយសារតែមានការរវល់ចេញទៅក្រៅប្រទេស ។

ដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាង

គួរបញ្ជាក់ផងដែរថាតារាសម្តែងស៊ិចស៊ី ដេននី ក្វាន់ បានសម្ពោធហាងថ្មីរបស់នាងកាលពីថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០១៦ ក្នុងនោះដែរគេមិនឃើញមានវត្តមានតារាចូលរួមច្រើនកុះករនោះទេ ។ ទាក់ទងនឹងរឿងនេះដែរនាងបានបង្ហើបថា ដោយសារតែពិធីខួបកំណើតប្អូនប្រុសទើបតែ បញ្ចប់ ជាហេតុធ្វើឱ្យនាងមិនហ៊ានអញ្ជើញវត្តមានតារាច្រើន ៕ ប្រមាញ់តួ

ដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាងដេននី ក្វាន់ ទទួលបានកាដូធំក្នុងថ្ងៃសម្ពោធហាង