កូរ៉េខាងត្បូង​ថា ចិន​គ្មាន​តួនាទី​អ្វី​ត្រូវ​និយាយ​ពាក់ព័ន្ធ​ការពង្រាយ​ខែល​ការពារ​ឡើយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-08-2016, 2:58 pm         686

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង​ថា ចិន​គ្មាន​តួនាទី​អ្វី​ត្រូវ​និយាយ​ពាក់ព័ន្ធ​ការពង្រាយ​ខែល​ការពារ​ឡើយ​​ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​របស់​អា​មេ​រិ​កនៅ​ទឹកដី​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​មហា​យក្ស​ចិន​ដែល​នៅក្បែរ​ខាង​នោះ មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ ដោយ​អះអាងថា គំរាម​ដល់​សន្តិសុខ​របស់ខ្លួន និង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​​កាន់​តានតឹង​ខ្លាំង​។ យ៉ាងណាក្ដី កូរ៉េខាងត្បូង បាន​ច្រានចោល​ការរិះគន់​ទាំងនេះ ហើយ​ថែមទាំង​ព្រលយ​ពាក្យ​ដាក់​ចិន​វិញ​ថា ចិន គ្មាន​តួនាទី​អ្វី​ជុំវិញ​ការពង្រាយ​ខែល​ការពារ​នេះ​ទេ​។

​វិមាន​ខៀវ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) បាន​ស្ដីបន្ទោស​ការរិះគន់​រប​ស់​ចិន​នៅ​ថ្ងៃទី​៧ ខែសីហា ជុំវិញ​ការសម្រេចចិត្ត​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) ដែល​កូរ៉េខាងត្បូង​ព្រមព្រៀង​ជាមួយ​អាមេរិក​។ ក្រៅពី​ស្ដីបន្ទោស​ចិន កូរ៉េខាងត្បូង ក៏​ទ​ទូ​ច​ឲ្យ​ក្រុង​ប៉េកាំង ពង្រឹង​ជំហរ​របស់ខ្លួន​ទៅនឹង​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង ដែល​តែងតែ​ធ្វើ​ឲ្យ​ឧបទ្វីប​កូ​រ៉​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។​

​លោក Kim Sung-woo មន្ត្រីជាន់ខ្ពស់​ផ្នែក​ព័ត៌មាន​របស់លោក​ស្រី ប៉ាក បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា បទ​អធិប្បាយ​របស់​បណ្ដាសារ​ព័ត៌មាន​ក្នុងស្រុក​ចិន គឺ​គ្មានអ្វី​ត្រូវ​ពាក់ព័ន្ធ​នឹង​ការពង្រាយ​ខែល​ការពារ​ឡើយ ហើយក៏​គ្មាន​តួនាទី​អ្វី ដែល​មក​បន្ទោស​ក្រុង​សេ​អ៊ូ​ល​ថា ធ្វើ​ឲ្យ​សភាពការណ៍​នៅ​ឧ​ប​ទ្វី​កូរ៉េ ឡើងក​ម្ដៅ​ដោយសារ​ការពង្រាយ​នេះដែរ​។   

​ការិយាល័យ​លោកស្រី ប៉ាក ចេញមក​ប្រតិកម្ម​ដូចនេះ បន្ទាប់ពី​ក្រុង​ប៉េកាំង ប្រើ​បណ្ដាញសារព័ត៌មាន​រប​ស់​ខ្លួន រិះគន់​កា​រស​ម្រេ​ចចិត្ត​របស់​ក្រុង​សេ​អ៊ូ​ល​។ បទ​ពិចារណ​កថា​របស់​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily បាន​វាយប្រហារ​កូរ៉េខាងត្បូង​ថា វា​មិនអាច​ទេ ដែល​មេដឹកនាំ​កូរ៉េខាងត្បូង មិនដឹង​ពី​ផែនការ​របស់​អាមេរិក​នោះ​។ បទ​ពិចារណ​កថា​ដដែល​នេះ​បន្តថា លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពិតជា​ដឹង​ពី​ទិសដៅ​ពិតប្រាកដ​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។ ហើយ​អាមេរិក ក៏​មិន​ស្ទាក់ស្ទើរ​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​សន្តិសុខ​តំបន់ ក៏ដូចជា​សន្តិសុខ​នៃ​មហាអំណាច​ជិតខាង​ឡើយ​។  

​មន្ត្រី​ដដែល​នេះ​បន្តថា ជាជាង​និយាយ​ពី​ការការពារ​របស់​កូរ៉េខាងត្បូង ចិន​គួរតែ​បង្ហាញ​ជំហរ​តឹងតែង និង​លើក​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​កូរ៉េខាងជើង ដែល​បាន​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ តាមរយៈ​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ មកទល់ពេលនេះ ក្រុង​ព្យុងយ៉ាង បានធ្វើ​តេស្ត​នុយក្លេអ៊ែរ​បួន​ដង និង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើនជាង​ដប់​គ្រាប់​ឯណោះ​។

​ជាមួយនឹង​ការសាកល្បង និង​ការបាញ់​មី​ស៊ី​ល​ជា​ញឹកញយ​នេះ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល ក៏​ចាប់ផ្ដើម​ពិភាក្សា​លើ​ការពង្រាយ​ខែល​ការពារ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កូរ៉េខាងត្បូង​អះអាងថា ការពង្រាយ​ខែល​ការពារ​នេះ គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយរ​បស់​កូរ៉េខាងជើង ហើយក៏​មិនបាន​សំដៅ​ប្រទេស​ទី​បី​ណា​ដែរ​។ យ៉ាងណាមិញ ចិន បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ជុំវិញ​ការពង្រាយ​ខែល​ការពារ​នេះ  ដោយ​លើកឡើងថា ខែល​ការពារ​នេះ គឺ​ដាក់​សំដៅ​មកលើ​ខ្លួន​៕