ស្លាប់​យ៉ាងតិច​40​នាក់​នៅ​ម៉ិចស៊ិក​ដោយសារ​ការ​បាក់​ដី​មក​ពី​ព្យុះ EARL

ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ម៉ិចស៊ិក​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ស្ទើរតែ​២៤​ម៉ោង​ជាមួយ​ទំហំ​ទឹកភ្លៀង​ស្មើនឹង​ភ្លៀង​ធ្លាក់​មួយ​ខែ ។

មនុស្ស​យ៉ាងតិច​៤០​នាក់​ស្លាប់​នៅ​រដ្ឋ PUEBLA ភាគ​កណ្តាល និង​រដ្ឋ VERACRUZ ភាគ​ខាងកើត​ប្រទេស ដោយសារ​ការ​បាក់​ដី​មក​ពី​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ EARL ។ ព្យុះ​ថ្មី​មួយទៀត​នឹង​បក់​បោក​មក​ដល់​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​លើ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​របស់​ម៉ិចស៊ិក ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៧ សីហា ដោយ​រដ្ឋាភិបាល​រដ្ឋ PUEBLA ថា មនុស្ស​២៩​នាក់ ក្នុង​នោះ​មាន​មនុស្ស​មិន​ទាន់​ពេញវ័យ​១៥​នាក់​ស្លាប់​ពេល​ផ្ទុះ ពួក​គេ​ត្រូវ​កប់​ដោយសារ​ការ​បាក់​ដី ។ នៅ​រដ្ឋ VERACRUZ មនុស្ស​១១​នាក់​ស្លាប់​ក្នុង​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​នេះ ។

អភិបាល​រដ្ឋ PUEBLA លោក REFAEL MORENO VALLE បាន​ទៅ​កាន់​តំបន់ HUAUCHINONGO ដើម្បី​វាយតម្លៃ​ពី​ការ​ខូចខាត និង​សម្របសម្រួល​កិច្ចការ​សង្គ្រោះ ។

ព្យុះ EARL ត្រូវ​បាន​ចាត់ទុកជា​ព្យុះសង្ឃរា​ប្រ​ភេ​ទី​១ បាន​ចុះ​ថមថយ​កម្លាំង​ក្រោយ​ពី​បោកបក់​ដល់​ឆ្នេរសមុទ្រ​បេ​លី​ស ៕