វាយប្រហារ​ភេរវកម្ម​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន់​ស្លាប់​45​នាក់

សមាជិក​សភា​ខេត្ត BALOUCHISTAN មួយ​រូប​ថ្លែងប្រាប់ AFP ថា តុល្យការ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​៨ កក្កដា ប្រឆាំង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​កេ​តា​ភាគ​និរតី​ប៉ា​គី​ស្ថាន អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៤៥​នាក់​។

លោក SALEH BALOCH អ្នក​ទទួលខុសត្រូវ​ខាង​សុខាភិបាល​ខេត្ត​ថ្លែង​ថា យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​យើង​ទទួល​បាន​ថា អ្នក​ស្លាប់មាន​ដល់​៤៥​នាក់ ហើយ​តុល្យការ​នេះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។ ការ​ផ្ទុះ​គ្រាប់បែក​យ៉ាង​ខ្លាំង​មួយ​បាន​កម្ទេច​មន្ទីរពេទ្យ​នោះ ពេល​ដែល​បណ្តា​មេធាវី និង​បណ្តា​អ្នកកាសែត​កំពុង​ប្រមូលផ្តុំ​គ្នា បន្ទាប់​ពី​ការ​ធ្វើឃាត​នាយ​គណៈមេធាវី​ខេត្ត​។ គេ​រាប់​ឃើញ​អ្នក​របួស​ជាង​៥០​នាក់​នៅ​តាម​មន្ទីរពេទ្យ​នានា ។ កងទ័ព​ក៏​បាន​ដាក់​ពង្រាយ​ជុំវិញ​មន្ទីរពេទ្យ​ទាំងឡាយ​នៃ​ទីក្រុង​កេ​តា ។

នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ទី​២ នៅ​ប៉ា​គី​ស្ថាន​នា​ឆ្នាំ​២០១៦ បន្ទាប់​ពី​ការ​វាយប្រហារ​គ្រាប់បែក​ក្នុង​ឧទ្យាន​មួយ​មាន​កុមារ​ច្រើន​កុះករ​សម្លាប់​មនុស្ស​៧៥​នាក់ នា​ឱកាស​បុណ្យ PÂQUES នៅ​ទីក្រុង​ឡា​ហ័​រ ៕